អុញនោះថាមែនៗ! រុស្សីុ ស៊ីបានធ្វើសំណើដោយសម្ងាត់ជាមួយកូរ៉េខាងជើង…..

មន្រ្តីរុស្ស៊ីបានធ្វើសំណើដោយសម្ងាត់ជាមួយកូរ៉េខាងជើងកាលពីឆ្នាំមុន ក្នុងគោលបំណងសម្រួលការចរចាដែលមានភាពរអាក់រអួលជាមួយរដ្ឋបាលលោក ត្រាំ (Trump) អំពីកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ។

សំណើរនោះគឺទីក្រុងម៉ូស្គូបានផ្តល់កូរ៉េខាងជើងនូវរោងចក្រនុយក្លេអ៊ែរ ដើម្បីជាថ្នូរនឹងការដោះដូរកម្ទេចចោលអាវុធនុយក្លេអ៊ែរ និង គ្រាប់ម៉ីស៊ីលមួយចំនួន។ ការផ្តល់ជូនរបស់រុស្ស៊ីនេះគឺធ្វើឡើងតាមរយៈមន្រ្តីស៊ើបការណ៍សម្ងាត់កាលពីចុងឆ្នាំ ២០១៨ ដែលរុស្ស៊ីពិតជាបានលូកដៃចូលក្នុង​កិច្ចការចរចារពិតប្រាកដមែនក្នុងគោល​បំណងដើម្បីរក្សាជំហរនយោបាយ​ភូមិសាស្រ្តក្នុងតំបន់មជ្ឈិមបូព៌ាអាស៊ីខាងត្បូងនិងអាមេរិកឡាទីន ។

នេះក៏ជាផ្នែកមួយនៃកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលរុស្ស៊ីផងដែរ ដោយដំណើរការរោងចក្រនេះនឹងផ្ទេរផលិតផល និង ដឹកកាកសំណល់ត្រលប់ទៅប្រទេសរុស្ស៊ីវិញ និង អាចកាត់បន្ថយហានិភ័យដែលកូរ៉េខាងជើងអាចនឹងយកទៅប្រើប្រាស់ដើម្បីផលិតអាវុធនុយក្លេអ៊ែរបន្ថែមទៀត៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ popular