ភ្នំទាំង២៥ ដែលមានកម្ពស់ខ្ពស់ជាងគេបំផុតនៅលើពិភពលោក

មានចំនួនប្រម៉ាណ ១០៨ ភ្នំ ដែលមានកម្ពស់ខ្ពស់ជាង ៧,២០០ ម៉ែត្រ នៅលើភពផែនដីយើងនេះ។ តើអ្នកទាំងអស់គ្នាពិតជាដឹងទេថា តើឈ្មោះភ្នំណាដែលខ្ពស់ជាងគេបំផុតនៅលើពិភពលោកយើងនេះ? ស្ថិតនៅប្រទេសណា? មានកម្ពស់ប៉ុន្មាន? ។ នេះគឺជាភ្នំដែលខ្ពស់ជាងគេបំផុតចំនួន ២៥ ដែលអ្នកគួរយល់ដឹងបន្ថែមដូចខាងក្រោម៖

២៥) ភ្នំបាធូរ៉ាសា (Batura Sar) មានកម្ពស់ ៧,៧៩៥ ម៉ែត្រ ស្ថិតនៅប្រទេសប៉ាគីស្ថាន

២៤) ភ្នំចូម៉ូឡុនស៊ូ (Chomo Lonzo) មានកម្ពស់ ៧,៨០៤ ម៉ែត្រ ស្ថិតនៅប្រទេសចិន

២៣) ភ្នំណាដាដេវី (Nanda Devi) មានកម្ពស់ ៧,៨១៦ ម៉ែត្រ ស្ថិតនៅប្រទេសឥណ្ឌា

២២) ភ្នំម៉ាស៊ើព្រុំ (Masherbrum) មានកម្ពស់ ៧,៨២១ ម៉ែត្រ ស្ថិតនៅប្រទេសប៉ាគីស្ថាន

២១) ភ្នំគុនយ៉ាងឈីស (Khunyang Chhish) មានកម្ពស់ ៧,៨២៣ ម៉ែត្រ ស្ថិតនៅប្រទេសប៉ាគីស្ថាន

២០) ភ្នំញ៉ាឌីជូលី (Ngadi Chuli) មានកម្ពស់ ៧,៨៧១ ម៉ែត្រ ស្ថិតនៅប្រទេសនេប៉ាល់

១៩) ភ្នំឌីស្តាហ៊ីលសា (Distaghil Sar) មានកម្ពស់ ៧,៨៨៤ ម៉ែត្រ ស្ថិតនៅប្រទេសប៉ាគីស្ថាន

១៨) ភ្នំហ៊ីម៉ាឈូលី (Himalchuli) មានកម្ពស់ ៧,៨៩៣ ម៉ែត្រ ស្ថិតនៅប្រទេសនេប៉ាល់

១៧) ភ្នំហ្គាស៊ើព្រុំ IV (Gasherbrum IV) មានកម្ពស់ ៧,៩៣២ ម៉ែត្រ ស្ថិតនៅប្រទេសប៉ាគីស្ថាន

១៦) ភ្នំអាណាពូណា II (Annapurna II) មានកម្ពស់ ៧,៩៣៧ ម៉ែត្រ ស្ថិតនៅប្រទេសនេប៉ាល់

១៥) ភ្នំគីអាឈុងកាង (Gyachung Kang) មានកម្ពស់ ៧,៩៥២ ម៉ែត្រ ស្ថិតនៅប្រទេសនេប៉ាល់ និងចិន

១៤) ភ្នំស៊ីសាប៉ាងម៉ា (Shishapangma) មានកម្ពស់ ៨,០២៧ ម៉ែត្រ ស្ថិតនៅប្រទេសចិន

១៣) ភ្នំហ្គាស៊ើព្រុំ II (Gasherbrum II) មានកម្ពស់ ៨,០៣៥ ម៉ែត្រ ស្ថិតនៅប្រទេសប៉ាគីស្ថាន និងចិន

១២) ភ្នំប្រតភាគ (Broad Peak) មានកម្ពស់ ៨,០៥១ ម៉ែត្រ ស្ថិតនៅប្រទេសប៉ាគីស្ថាន និងចិន

១១) ភ្នំហ្គាស៊ើព្រុំ I (Gasherbrum I) មានកម្ពស់ ៨,០៨០ ម៉ែត្រ ស្ថិតនៅប្រទេសប៉ាគីស្ថាន និងចិន

១០) ភ្នំអាណាពូរ៉ា I (Annapurna I) មានកម្ពស់ ៨,០៩១ ម៉ែត្រ ស្ថិតនៅប្រទេសនេប៉ាល់

៩) ភ្នំណាហ្គាផាបាត់ (Nanga Parbat) មានកម្ពស់ ៨,១២៦ ម៉ែត្រ ស្ថិតនៅប្រទេសប៉ាគីស្ថាន

៨) ភ្នំម៉ាណាស្លូ (Manaslu) មានកម្ពស់ ៨,១៦៣ ម៉ែត្រ ស្ថិតនៅប្រទេសនេប៉ាល់

៧) ភ្នំដៅឡាគីរី I (Dhaulagiri I) មានកម្ពស់ ៨,១៦៧ ម៉ែត្រ ស្ថិតនៅប្រទេសនេប៉ាល់

៦) ភ្នំជូអូយូ (Cho Oyu) មានកម្ពស់ ៨,១៨៨ ម៉ែត្រ ស្ថិតនៅប្រទេសនេប៉ាល់ និងចិន

៥) ភ្នំម៉ាកាលូ (Makalu) មានកម្ពស់ ៨,៤៨៥ ម៉ែត្រ ស្ថិតនៅប្រទេសនេប៉ាល់ និងចិន

៤) ភ្នំឡតសេ (Lhotse) មានកម្ពស់ ៨,៥១៦ ម៉ែត្រ ស្ថិតនៅប្រទេសនេប៉ាល់ និងចិន

៣) ភ្នំកាងចិនជុងហ្គា (Kangchenjunga) មានកម្ពស់ ៨,៥៨៦ ម៉ែត្រ ស្ថិតនៅប្រទេសឥណ្ឌា និងនេប៉ាល់

២) ភ្នំខេ២ (K2) មានកម្ពស់ ៨,៦១១ ម៉ែត្រ ស្ថិតនៅប្រទេសប៉ាគីស្ថាន និងចិន

១) ភ្នំអេវ៉េរ៉េស​ (Mount Everest) មានកម្ពស់ ៨,៨៤៨ ម៉ែត្រ ស្ថិតនៅប្រទេសនេប៉ាល់ និងចិន

 

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ wikipedia

Leave a Reply

Your email address will not be published. Required fields are marked *