ដល់ក! ក្រោយពីមានខ្យល់កខ្វក់ និងធូលី PM2.5 វាយប្រហារ មានជនកំហូច….

មានករណីដ៍គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងក្នុងប្រទេសថៃទីក្រុងបាងកកក្រោយពីមានខ្យល់កខ្វក់ និងធូលី PM2.5 បានវាយប្រហាររួចមក កាលពីថ្ងៃទី១ និងទី២ ខែកុម្ភះ ឆ្នាំ២០១៩ កន្លងមកនេះ ដោយជនកំហូចមួយចំនួនបានយកម៉ាស់មកពាក់លើរូបចំលាក់នៅវិហារបរិសុទ្ធមួយក្នុងប្រទេសថៃ។ ​

នេះជាការប្រមាថមួយដ៍ធ្ងន់ធ្ងរចំពោះប្រទេសថៃជាប្រទេសដែលល្អនិងគោរពនូវគោលការណ៍ព្រះពុទ្ធសាសនា នូវទង្វើរដែលមិនអាចអត់អោនអោយឡើយ។ បើតាមមន្រ្តីប៉ូលីសបានប្រាប់អ្នកសារព័ត៏មានក្នុងស្រុកឲ្យដឹងថានេះប្រហែលជាជនកំហូចនេះបានគិតថា ពេលដែលមានហេតុការណ៍​ខ្យល់និងធូលីដីបានវាយប្រហារ​មកបានធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាជនក្នុងប្រទេសថៃ ទើបបានជាជនអសីលធម៍រូបនេះបានបំពាក់ម៉ាស់ដល់រូបចំលាក់ដែលតាំងនៅក្នុងវត្តនេះ ដើម្បីកុំឲ្យមានផលប៉ះពាល់ដល់សុខភាពដែរ។

ក្រោយពីជនកំហូច​ទាំងអស់នោះបានបានធ្វើនូវទង្វើរដែលមិនសមគួរទៅលើរូបចំលាក់បរិសុទ្ធនេះ ហើយ មានមតិមួយចំនួនបានរិះគន់ថា នេះជាការប្រមាថ និងមើលងាយពីបណ្តាជនគ្មានសីលធម៍ដែលបានធ្វើរឿងដែលគួរឲ្យអស់សំណើចដូចច្នេះ។

រូប​ភាពនេះត្រូវបានថតបង្ហោះនិងចែករំលែកក្នុងបណ្កាញសង្គមពេញប្រទេសថៃ ដែលនាំឲ្យមានការរិះគន់ពីប្រជាជនថៃទាំងអក្នុងប្រទេស និងជាការមើលងាយសម្រាប់ភាពថ្លៃថ្នូររបស់ប្រទេសថៃ។
សមត្ថកិច្ចកំពុងតែស្វែងរកមុខសញ្ញាបន្ថែមដើម្បីចាត់ការទៅលើជនទាំងនោះក្នុងការប្រមាថ និងមើលងាយលើរូបចំលាក់បរិសុទ្ធទាំងនេះ។

គួរបញ្ជាក់ផងដែរថា ជនដែរបង្ករូបនះដែលបានប្រមាថដល់កិត្តយសរបស់ប្រទេសថៃនិងត្រូវបានចាត់ទុកជាការប្រមាថមើលងាយចំពោះប្រទេសថៃ។ ក្រោយពីមានហេតុការណ៍ខ្យល់និងធូលីកខ្វក់មានជាតិពុលរួចមក ក៍មានហេតុការណ៍ធ្លាក់តំទេចធូលីដែលមានពណ៍ខ្មៅដែលមានការព្រួយបារម្ភពីប្រជាជនថៃ បន្ទាប់មកទៀតក៍កើតមានហេតុការដ៍គួរឲ្យភ្ញាក់ផ្អើល និងអស់សំណើចដែលជនកំហូចបានពាក់ម៉ាស់ទៅលើរូបចំលាក់បរិសុទ្ធក្នុងហេតុការមានខ្យល់និងធូលីកខ្វក់ ដោយរដ្ឋាភិបាលបានប្រកាសឲ្យប្រជាជនថៃទាំងអស់ពាក់ម៉ា់ស់ ដើម្បីការពារសុខភាព តែសម្រាប់ជនអសីលធម៍រូបនេះបានយកម៉ាស់មកពាក់លើរូបចំលាក់ ហើយប្រៀបប្រដូចនិងការមើលងាយនិងប្រមាថដល់កិត្តនាមប្រទេសថៃ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖​ khmer.social