ទៀតហើយ! សូម្បីកីឡាប្រដាល់ កែវ រំចង់ ខឹងសម្បារនឹងចំប៉ីខ្មៅរហូតដល់ថ្នាក់ចង់ ………

មហាជនមានការផ្ទុះកំហឹងខ្លាំង ខណៈដែលករណីដែលឈ្មោះ ហេង យិន ហៅ ចំប៉ីខ្មៅ បានជេរដៀលប្រមាថកប់ៗមាត់មកលើខ្មែរ ធ្វើឱ្យមហាជនមានការខឹងសម្បារខ្លាំង និងធ្វើការប្តឹងទៅកាន់វិញផងដែរ ពីការជេរប្រមាទខ្មែរបែបនេះ។

ខណៈមហាជនមានការខឹងសម្បារខ្លាំង ធ្វើឱ្យកីឡាប្រដាល់ដ៏ល្បី កែវ រំចង់ ក៏មានការខឹងខ្លាំង បានបង្ហោះសារលើហ្វេសប៊ុកបែបនេះថា៖ អញឃើញមុខហែងនេះហ្ហា ខឹងម៉ងហ្ហា ចង់ទាត់ហែងអោយបាក់ជើងខ្ទីច . ជេរត្រឹមអ្នកខោកមិនអីទេ តែនេះជេរខ្មែរមួយប្រទេស អានរក១៨ជាន់ ងាប់អោយឆាប់ៗទៅហ្ហាអញជាខ្មែរ១រូបដែរ ឃើញហែងជេរខ្មែរមួយប្រទេសច្ចឹង អញទ្រាំលេងបានហើយ ហែងកើតពីរន្ធឈើ រឺ កើតពីរន្ធឆ្កែ អាសារជាតិ

មិនត្រឹមតែអ្នកប្រដាល់រូបនេះទេ សូមឧកញ៉ា អ្នកសារព័ត៌មាន អ្នកសិល្បៈ និងមហាជនទូទៅ ក៏ធ្វើការប្រតិកម្មខ្លាំង និងគ្រោងធ្វើការប្តឹងទៅចំប៉ីខ្មៅថែមទៀត ដល់ថ្នាក់សុំទោស១លានដងទៀត ក៏មិនអាចលើកលែងបានដែរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង