មិនធម្មតា! ប្រធានាធិបតីអាមេរិកដ៏ល្បីល្បាញ Obama ត្រូវគេលួចធ្វើឃាត ៤លើក តែមិនសម្រេច

កាន់ដំណែងជាមេដឹកនាំប្រទេសមិនមែនជាងាយស្រួលនោះទេ ព្រោះត្រូវមានការទទួលខុសត្រូវខ្ពស់ ខណៈមានសត្រូវចង់លួចធ្វើឃាតក៏មិនតិចនាក់នោះដែរ ដូចនេះហើយ ទើបត្រូវមានកងអង្គរក្សដើម្បីតាមការពារស្ទើរគ្រប់ទីកន្លែង។

កងអង្គរក្សប្រធានាធិបតី លោក Donald Trump ពេលចេញក្រៅកន្លងមក

បើទោះបីមានកងការពារក៏ដោយ តែក៏មានមេដឹកនាំខ្លះត្រូវគេលួចធ្វើឃាតផងដែរ តែក៏មានប្រធានាធិបតីខ្លះត្រូវគេលួចធ្វើឃាតតែមិនបានសម្រេច ព្រោះតែកងអង្គរក្សជួយការពារទាន់ពេលវេលា។ ថ្ងៃនេះ ដែនដីនៃការចែករំលែក​ សូមបង្ហាញប្រធានាធិបតីអាមេរិក១រូបដែលគេប៉ុនប៉ងលួចធ្វើឃាតខណៈពេលកំពុងកាន់ដំណែង និងចប់ដំណែងទៅហើយក្តី។

កងអង្គរក្សរបស់លោក អូបាម៉ា ក្នុងសកម្មភាពកន្លងមក

លោក Barack Obama កើតនៅថ្ងៃទី ៤ ខែសីហា​ ឆ្នាំ១៩៦១ នៅក្នុងរដ្ឋហាវ៉ៃ ប្រទេសអាមេរិក និងបានរៀបការជាមួយលោកស្រី Michelle Robinson នៅកំឡុងឆ្នាំ១៩៩២ ដោយទទួលបានកូនស្រី២នាក់ (Malia និងSasha)។

សូមបញ្ជាក់ផងដែរថា លោក Barack Obama ត្រូវបានគេប៉ុនប៉ងលួចធ្វើឃាតជាច្រើនលើកច្រើនសារ ដែលមានដូចខាងក្រោមនេះ៖

១) លើកទី១

លោក Obama ក្នុងសន្និសិទកន្លងមក

  • កាលពីខែមេសា ឆ្នាំ២០០៩ មានផែនការនៃសម្លាប់លោក Obama នៅកិច្ចប្រជុំកំពូល Alliance of Civilizations ទីក្រុង Istanbul ប្រទេសតួគី។ ភ្លាមនោះ សន្តិសុខរបស់ប្រទេសតួគី បានឃើញបុរសម្នាក់ជាជនជាតិហេរ្ស៊ីម្នាក់កាន់កាតជាអ្នកធ្វើការនៅកញ្ចក់ទូរទស្សន៍ Al-Jazeera ហើយបានឃាត់ខ្លួនលោក។ បុរសម្នាក់នោះ មានសារភាពពីផែនការសម្លាប់លោក Barack Obama ដោយកាំបិត រួមបញ្ចូលទាំងអ្នកសមគំនិតពីផែនការសម្លាប់៣នាក់ទៀត។

២) លើកទី២

សេតវិមានដែលលោក Oscar Ramiro Ortega-Hernandez បានបាញ់ទៅកាន់សេតវិមានជាច្រើនគ្រាប់ដោយកាំភ្លើង

  • កាលពីខែវិច្ឆិកា ឆ្នាំ២០១១ លោក Oscar Ramiro Ortega-Hernandez បានបាញ់ទៅកាន់សេតវិមានជាច្រើនគ្រាប់ដោយកាំភ្លើង តែគ្មាននរណាម្នាក់រងរបួសនោះឡើយ ដោយគ្រាន់តែខ្ទេចបង្អួចតែប៉ុណ្ណោះ។ លោក Oscar Ramiro Ortega-Hernandez ត្រូវបានគេចាប់ខ្លួន និងកាត់ទោស​ឱ្យជាប់គុក ២៥ឆ្នាំ។

៣) លើកទី៣

  • កាលពីខែមេសា ឆ្នាំ២០១៣ មានសំបុត្រមួយលាយសារធាតុពុលបានផ្ញើទៅកាន់លោក Obama តែត្រូវបានភ្នាក់ងារសម្ងាត់ចាប់បានទាន់ពេលវេលា។

៤) លើកទី៤

កញ្ចប់ខ្ចប់បែកបំពង់ បានផ្ញើទៅផ្ទះរបស់អតីតប្រធានាធិបតី Obama (រូបតំណាង)

  • កាលពីខែតុលា ឆ្នាំ២០១៨ កញ្ចប់ខ្ចប់បែកបំពង់ បានផ្ញើទៅផ្ទះរបស់អតីតប្រធានាធិបតី Obama នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី តែត្រូវបានចាប់បានដោយភ្នាក់ងារសម្ងាត់ទាន់ពេលវេលា៕

 

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង