មិនធម្មតា! កូនស្រីអ្នកនាង ចន ច័ន្ទ​លក្ខិណា ថតរូបលេងស្ដាយមិនចាញ់តារា

កូនស្រីរបស់អ្នកនាង ចន ច័ន្ទ​លក្ខិណា កុមារី នី ហង្សាជូលី ពិត​ជា​​​រូប​សម្រស់​ស្រស់​ស្អាត​​មិន​ចាញ់​ម្ដាយ​នាង​​ឡើយ។

កុមារី នី ហង្សាជូលី

ហើយនាពេលថ្មីៗនេះ អ្វីដែលធ្វើអោយតារាសម្ដែងជើងចាស់អ្នកនាង ចន ច័ន្ទ​លក្ខិណា មានការភ្ញាក់ផ្អើលនោះបន្ទាប់ពី​បានឃើញរូបភាពកូនស្រីសំណព្វចិត្តរបស់​ខ្លួនថតរូបលេងស្ដាយឡើងស្អាតកប់មិនចាញ់តារាម៉ូតដែលទេ ។

ហើយ ចន ច័ន្ទ​លក្ខិណា បានរៀបរាប់លើបណ្ដាញសង្គមរបស់ខ្លួនថា៖ «មើល Style កូនស្រីរបស់ម៉ាក់ថត ចេះពីណាមកកូនម្តាយ ?»

សូមបញ្ជាក់ថា កុមារី នី ហង្សាជូលី គឺ​ជា​​តំណក់​ឈាម​​តែ​មួយ​គត់​​រវាង​​អ្នកនាង ចន ច័ន្ទលក្ខិណា និង​អតីត​ស្វាមី​លោក យុត្ថារ៉ា ឆានី ៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង