ម៉េចចឹង? ម្ចាស់មីល្ពៅខ្មែរប្រកាសថា មិនទទួលរាល់ការវិនិយោគពីអ្នកណាទេ

ប្រិយមិត្តបានដឹងរួចហើយ អំពីការ ​សិក្សា​ស្រាវជ្រាវ​ទម្រាំ​បាន​ជា​ផលិត​ផល​មី​ធ្វើ​ពី​ផ្លែ​ល្ពៅ​នេះ ​យុវជន​ខាង​លើ​បាន​ចំណាយ​ពេល​ជិត​ ២​ឆ្នាំ​ទម្រាំ​បាន​ចេញ​ជា​សមិទ្ធផល​មីល្ពៅ ដែលពីផ្លែល្ពៅ សុទ្ធសាត នៅឯបាត់ដំបង នេះជាមោទនភាពសំរាប់ប្រទេសយើងផងដែរដែលកូនខ្មែរយើងអាចធ្វើបាន ថែមទំាងមានគុណភាពល្អមិនមានជាតិគីមីទេ យោងតាមការសម្ភាសន៍របស់ស្ថានីយទូរទស្សន៍ CNC ប្អូនប្រុស គឹម វ៉ាង បានឲ្យដឹងថា កត្តាដែលនាំឲ្យខ្លួនផលិតមីល្ពៅនេះ ដោយសារតែបានឃើញព័ត៌មាននៅឆ្នាំដែលប្រជាកសិករដាំល្ពៅ ត្រូវឈ្មួញឲ្យតម្លៃទាបពេករហូតបងប្អូនកសិករសុខចិត្តបោះចោលនូវផ្លែល្ពៅរាប់ពាន់តោន។

ដោយចង់ឲ្យល្ពៅកសិករខ្មែរមានតម្លៃ នៅឆ្នាំ២០១៦ ដោយព្រមទាំងមានការផ្តល់យោបល់ពីលោកសាស្ត្រាចារ្យផងនោះ ប្អូនប្រុស គឹម វ៉ាង ក៏បានខិតខំស្រាវជ្រាវរហូតមកដល់ឆ្នាំ២០១៩នេះ ប្អូនបានបង្ហោះលក់នៅលើបណ្តាញសង្គម។យ៉ាងណាមិញប្រភពហ្វេសប៊ុករបស់មីល្ពៅខ្មែរ កំពង់តែខ្វះខាតទៅលើសំភារះជាច្រើន ដោយបានលើកក្នុងហ្វេសប៊ុកថា “ខ្ញុំបាទសុំអភ័ទោសដល់អតិថជនផងបាទ ដោយសារតែម៉ាសុីនតូចកម្លាំងតិច មិនអាចផលិតបានលឿនទេបាទ ចឹងហើយមីល្ពៅក៏ផលិតបានតិចដែរ ខ្ញុំពិបាកចិត្តខ្លាំងណាស់។ ហើយរហូតមកដល់ពេលនេះមិនទាន់មានសប្បុរសជនខ្មែរណាម្នាក់ ជួយឧបត្ថមដល់ខ្ញុំទេ ខ្ញុំពិតជាខ្វះខាតច្រើនណាស់។ ខ្ញុំត្រូវការជំនួយ។

បើបងប្អូនចង់ជួយឧបត្តមដល់ខ្ញុំបាទសុំជួយខ្ញុំផងបាទ។” បន្ទាប់មកគេឃើញមាន អ្នកជំនួញប៉ុន្មាននាក់ដែលចង់ វិនិយោគធ្វើមីល្ពៅកាន់តែធំឡើង តែមុននេះបន្តិច បែរជាម្ចាស់មីល្ពៅនេះប្រកាសក្តែៗថា “ជំរាបសួរបាទ មីល្ពៅខ្មែរបាត់ដំបងសូមប្រកាសជាផ្លូវការថា> ខ្ញុំសូមបិទមិនទទួលការសុំវិនិយោគទេ។ ហើយខ្ញំមិនបាទទួលវិនិយោគពីខាងណាដែរ។ ខ្ញុំនឹងខំប្រឹងធ្វើវាដោយខ្លួនឯង ទោះលំបាកយ៉ាងណាក៏ដោយ។ សូមអរគុណបាទ”

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmertopnews