​ផ្អែមល្ហែមម៉្លេះ! គូស្នេហ៍តារាចម្រៀង ៣គូ បង្ហាញ​ភាព​ផ្អែមល្ហែម​លើ​ទឹកដីកូរ៉េ

ស្រប​ពេលដែល​តារា​សម្តែង​ជាង ២០ រូប​បាន​ពួតដៃគ្នា​សម្តែង​នៅ​ប្រទេសកូរ៉េមុន​ចូលឆ្នាំចិនកន្លងមកនេះ ពិតជា​ទទួលបាន​ជោគជ័យ​ខ្លាំង​ហួស​ពី​ការរំពឹងទុក ។ យ៉ាងណាងាកមកមើល​តារាចម្រៀង ៣ ដួង បានបង្ហាញ​ភាព​ផ្អែមល្ហែម​បំផុត​នៅក្នុង​រដូវ​ត្រជាក់​នេះ នៅលើ​ទឹកដីកូរ៉េ ពេលដែល​បានឃើញ​ហើយពិតជា​គួរឱ្យ​ច្រណែន ណាស់ ។

-សួស វី​សា និង ថ​មមី​

​ថ្វីដ្បិតតែ សួស វី​សា និង ថ​មមី មិនទាន់​រៀបការ ប៉ុន្តែ​អ្នក​ទាំងពីរ​បានប្រកាស​បើកចំហ​ពី​ចំណង​ស្នេហ៍ ៤ ឆ្នាំ​របស់ខ្លួន​ដែល​បាន​តស៊ូ​ពុះពារ និង​ បាន​ហែល​ឆ្លងនូវ​ឧបសគ្គ​យ៉ាងច្រើន​ទម្រាំ​ឈាន​មកដល់​សព្វថ្ងៃនេះ ។ នៅក្នុង​ឆ្នាំ ២០១៩ នេះ អ្នក​ទាំង​ពីរបាន​មានឱកាស​បានចេញ​ទៅ​សម្តែង​នៅ​ប្រទេសកូរ៉េរួមគ្នា​យ៉ាង​មានក្តី​សុខ​បំផុត ។ សួស វី​សា និង ថ​មមី បាន​បង្កើតបាន​អនុស្សា​វីរ​យ៍​ដ៏​មាន​តម្លៃ​នៅលើ​ទឹកដីកូរ៉េ ដោយ​អ្នក​ទាំងពីរ​បានបង្ហាញ​នូវ​ភាព​ផ្អែមល្ហែម និង ថែម​សកម្មភាព​ផ្សេង ដើម្បី​ចងក្រង​ជា MV ចម្រៀង​ផ្ទាល់ខ្លួន ទុកជា​អនុស្សាវរីយ៍​ផងដែរ ។ សួស វី​សា និយាយថា នេះ​ជា​លើកដំបូង​ហើយ​ដែល​យើង​ទាំងពីរ​ស្ថិតនៅក្នុង​រដូវ​ត្រ​ជាប់​បែបនេះ នាង​ពិត​ជាមាន​ក្តី​សុខ​ណាស់ ។

-យូ​រី និង ប៊ី​ម៉ូ (Bmo)

​ក្រឡេក​មក​មើល​តារា​ស្រី​វ័យក្មេង​ដែលមាន​រូប​សម្រស់​ស្រស់​សោ​ភាព យូ​រី និង ប៊ី​ម៉ូ វិញ​ម្តង ក៏​មិន​អន់​ដែរ ទោះបីជា​អ្នក​ទាំងពី​មិន​ប្រកាសថា​មាន​ទំនាក់ទំនង ពិសេស​នឹង​គ្នា​ក្តី ប៉ុន្តែ​ក្នុង​សិល្បៈ​នរណាៗ​ក៏​ដឹងថា អ្នក​ទាំងពីរ​កំពុង​ទាក់ទង​គ្នា​ដែរ ។ យូ​រី និង ប៊ី​ម៉ូ បានបង្ហាញ​នូវ​សកម្មភាព​ជាច្រើន​ប្រៀបដូចជា​គូស្នេហ៍ដ៏​មាន​ក្តី​សុខនៅក្នុង​ប្រទេសកូរ៉េ ។ យូ​រី ពិតជា​សប្បាយ​ចិត្តខ្លាំង​ណាស់​ដែល​បាន​ដៃគូ​នៅក្បែរ​ក្នុង​រដូវ​ត្រជាក់​បែបនេះ ។

-​នី រតនា និង ភរិយា

​គូ​ស្វាមីភរិយា​ថ្មីថ្មោង​មួយគូ​នេះ ក៏បាន​ដឹក​ដៃ​គ្នា​ចេញទៅ​ប្រទេសកូរ៉េផងដែរ ក្រោយពី​បានចេញ​ទៅ​លម្ហែ​កាយ​នៅ​ទឹកដី​ដ៏​ស្រស់ស្អាត ម៉ា​ឌី​វ ។ មើលទៅ នី រតនា និង ភរិយា ពិតជា​រីករាយ​ខ្លាំងណាស់ ​ជាក់ស្តែង​តាមរយៈ​រូបភាពស្វី​ត​ស្វី​តដែល​អ្នក​ទាំង​ពីរបាន​បង្ហាញ គឺ​ពោរពេញ​ទៅ​ក្តី​សុខ និង ​សុភមង្គល ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ popular