ញាក់សាច់ទ្រើតៗ! មង្គលការមួយរោងនេះចងដៃសុទ្ធតែ មាស និងឡានទំនើប

កាលពីថ្មីៗពិតជាភ្ញាក់ផ្អើលជាមួយនឹងការស៊ែរតៗគ្នា ពេញបណ្តាញសង្គម ក្រោយបានឃើញពិធីមង្គលការដ៏កក្រើកមួយ ក្នុងប្រទេសវៀតណាម នៅក្នុងកម្មវិធីដ៏អធិកអធមមួយនេះ បានធ្វើឡើងនៅក្នុងផ្ទះដ៏ស្រស់ស្អាត អមជាមួយនឹងឈេីដ៏ប្រណីត ការរៀបចំយ៉ាងគួរឲ្យចង់គយគន់ ជាមួយនឹងម្ហូបអាហារ ស្រាដាក់ឲ្យភ្ញៀវយ៉ាងថ្លៃៗ មិនត្រឹមតែប៉ុណ្ណោះ កូនក្រមុំកម្លោះក៏បានធ្វើខ្លួនយ៉ាងស្រស់សង្ហាសាកសមគ្នាបំផុត។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះ នោះគឺ កូនក្រមុំក៏បានទទួលនូវខ្សែ.កមាសដ៏មានតម្លៃ ពាក់យ៉ាងស្រោចខ្លួន ជាពិសេសនៅលើករតែម្តង ដែលជាកាដូរបស់ឪពុកក្មេកនាងជូនជាពិសេស នៅក្នុងថ្ងៃដ៏ល្អមួយនេះ។

លើសពីនេះទៅទៀត ក៏មានការដង្ហែរ ជាមួយនឹងរថយន្តស៊េរីទំនើបៗជាច្រើនគ្រឿងដូចជា Rolls-Royce Phantom Benley និងរថយន្តថ្លៃៗជាច្រើនទៀត ដង្ហែរចូលកម្មវិធី មើលទៅពិតជាអស្ចារ្យតែម្តង។

គួរឲ្យដឹងផងដែរថា កូនកម្លោះក្រមុំមួយគូនេះ សុទ្ធតែកំពូលអ្នកមានខ្លាំងដូចគ្នា ចំណែកឯអ្នកចូលរួមសុទ្ធតែលំដាប់ៗ ដែលបានជូនកាដូសុទ្ធតែថ្លៃៗតម្លៃរាប់ម៉ឺនដុល្លារឯណោះ។ ក្រោយពីបានឃើញបែបនេះ បណ្តាអ្នកលេងបណ្តាញសង្គមជាច្រើន បាននាំគ្នាស៊ែរតៗគ្នាព្រោងព្រាតតែម្តង ក្នុងនោះមានមហាជនជាច្រើនក៌បានខំមិន ជូនពររកស៊ីរកមានបាន និងមានសុភមង្គលចំពោះគូរភរិយាថ្មី៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmertopnews