បើកបរកាត់ភ្លើងស្តុបរាល់ថ្ងៃ ដឹងអត់ថា ភ្លើងស្តុបមានដើមកំណើតយ៉ាងណា?

នៅពេលដែលអ្នកធ្វើដំណើរតាមដងផ្លូវជារៀងរាល់ថ្ងៃ អ្នកប្រាកដជាបានឃើញនៅតាមផ្លូវនោះត្រូវបានបំពាក់ដោយភ្លើងស្តុបជាច្រើន ដែលពួកវាគឺជាភ្នាក់ងារយ៉ាងសំខាន់នៅក្នុង​ការជួយសម្រួលចរាចរណ៍ទៅមកជារៀងរាល់ថ្ងៃ។

តើភ្លើងស្តុបមានដើមកំណើតមកពីណា?

តាមការសិក្សាស្រាវជ្រាវបានបង្ហាញអោយឃើញថាភ្លើងស្តុបដែលបានបង្កើតអោយប្រើប្រាស់មុនគេបង្អស់នោះ គឺចាប់ផ្តើមនៅក្នុងប្រទេសអង់គ្លេស។ កាលណោះ ដើម្បីសម្រួលចរាចរណ៍លើ​ដងផ្លូវជារៀងរាល់ថ្ងៃ គឺតម្រូវអោយមានប៉ូលីសចរាចរណ៍ដែលចាំធ្វើការ និងបញ្ជាចរាចរណ៍។

ដើម្បីជួយជំនួសដល់ដៃជើងប៉ូលីសចរាចរណ៍ គេបានបង្កើតភ្លើងស្តុបឡើងនៅឆ្នាំ ១៨៦៨ ប៉ុន្តែនៅកាលនោះ ភ្លើងស្តុបនោះមានលក្ខណះជាប្រភេទដុតដោយប្រើប្រាស់ហ្គាស និងភ្លើង។

ទោះជាយ៉ាងណាក៏ដោយ វាមិនត្រូវបានគេដាក់ចោលអោយដំណើរការខ្លួនឯងហើយ ពោលគឺមានប៉ូលីសម្នាក់ដែរចាំនៅធ្វើសញ្ញា និងបញ្ជាមមើលការខុសត្រូវភ្លើងស្តុបនោះ។

មិនបានប៉ុន្មានផង នៅឆ្នាំ ១៨៦៩ វាក៏បង្កជាបញ្ហាមួយ ដោយសារតែវាបានផ្ទុះ ហើយធ្វើអោយប៉ូលីសជាច្រើនបានស្លាប់ និងរបួស។ ដោយសារតែមើលឃើញពីភាពចាំបាច់របស់វានៅក្នុងការសម្រួលដល់ចរាចរណ៍ គេមិនបានបំបាត់វាចោលនោះទេ។

ផ្ទុយទៅវិញ គេបានអភិវឌ្ឍន៍វាអោយបានលក្ខណះទំនើបជាងមុន ពោលគឺនៅក្នុងកំឡុងទស្សវត្សឆ្នាំ ១៨៩០ ប៉ូលីសចរាចរណ៍ម្នាក់ឈ្មោះ Earnest Sirrinបានច្នៃគំនិតខ្លួន បង្កើតភ្លើងស្តុបអូតូម៉ាតិចមួយ ដោយដាក់អោយប្រើប្រាស់ដំបូងនៅក្នុងទីក្រុងឈីកាហ្កូ និងទីក្រុងផ្សេងទៀតពេញសហរដ្ឋអាមេរិចតាំងពីពេលនោះមក។

នៅពេលក្រោយៗមក ភ្លើងស្តុបនោះមានអភិវឌ្ឍន៍ទៅមុខកាន់តែខ្លាំងទៀត ដោយមានដូចជាបង្កើតនាទីដើម្បីអោយអ្នកធ្វើដំណើរអាចត្រៀមខ្លួនដឹងថាខ្លួនគួរអាចទៅមុខបានរឺក៏ត្រូវឈប់ និងបង្កើតភ្លើងស្តុបដែលអាចកំនត់នាទីខ្លួនឯងតាមឡានតិចរឺច្រើនទៀតផងដែរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ pressnews