យល់យ៉ាងណាដែរ? ព្រះសង្ឃមួយអង្គ កំពុងរងការរិះគន់ពីមហាជន ព្រោះតែ….

ថ្មីៗនេះ បន្ទាប់ពីគេឃើញមានការបង្ហោះរូបភាពព្រះសង្ឃមួយអង្គដែលបានប្រើរបស់ប្រេនៗលែងកាន់ថង់យាម ប្រែរមកកាន់កាបូប LV នោះ បានធ្វើឱ្យមានការសម្តែងមតិយោបល់ក្នុង​ន័យរិះគន់ផ្សេងៗគ្នាពីសំណាក់មហាជនមួយចំនួនទៅលើព្រះសង្ឃអង្គនោះ ដែលមានព្រះនាមថា កក្កដា សុភ័ណ្ឌ ។ ជុំវិញការសម្តែងមតិនោះដែរ ហាក់មិនបង្អង់យូរព្រះសង្ឃអង្គនេះ ក៏បានបង្ហោះសារឆ្លើយតបវិញថា «ពេលនេះ អាត្មាដូរមកប្រើថង់វត្តវិញម្ដង មើលអស់ប៉ុន្មានលុយ ?» ។

កន្លងមកមហាជនទូទៅបានស្គាល់ហើយ ព្រះសង្ឃព្រះនាម កក្កដា សុភ័ណ្ឌ ដែលព្រះអង្គបានធ្វើសកម្មភាពសប្បុរសធម៌ជាច្រើន ដោយតែងតែយកអំណោយចុះទៅជួយដល់ប្រជាពលរដ្ឋ ក្រីក្រ ជនចាស់ ជរា និង ក្មេងកំព្រា ជាដើម ។ ពេលនេះព្រះអង្គបានធ្វើឱ្យអ្នកលេងហ្វេសប៊ុកជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើជីវភាពក្នុងនាមជាព្រះសង្ឃរបស់ព្រះអង្គ ក្រោយឃើញការប្រើប្រាស់សម្ភារនិយម មានដូចជាទូរស័ព្ទទំនើបៗ កាបូបដៃប្រេនៗ ហើយក៏មានថវិកាច្រើនរហូតបានទៅលេងនៅក្រៅប្រទេសទៀត ។

ជុំវិញការចាប់អារម្មណ៍ពីសំណាក់អ្នកលេងហ្វេសប៊ុកនេះដែរ ដោយមិនបង្អង់យូរព្រះតេជគុណ កក្កដា សុភ័ណ្ឌ ក៏បានបង្ហោះសារឆ្លើយតបទៅចាប់អារម្មណ៍លើព្រះអង្គវិញយ៉ាងដូច្នេះថា «ខ្ញុំនៅកន្លែងភ្លឺ អ្នកឯងនៅកន្លែងងងឹត ហើយអ្នកឯងច្រណែនខ្ញុំវាជារឿងអ្នកឯង ហើយអ្នកឯងមិនចូលចិត្តខ្ញុំវាក៏ជារឿងអ្នកឯង តែកុំមករករឿងខ្ញុំមុនទៅបានហើយ បើមិនចឹងទេ ដឹងគ្នាហើយប្អូន ទោះបីអ្នកឯងជាអ្នកណាមកពីណាក៏ដោយ ឬក៏អ្នកឯងជាកូនអ្នកណាក៏ដោយ ខ្ញុំមិនខ្វល់នោះទេ តែកុំភ្លេចថាប្រទេសខ្មែរក៏មានច្បាប់ដែរប្អូន មកចង់លេងជាមួយនឹងអ្នកណាមិនលេង មកលេងជាមួយនឹង កក្កដា សុភ័ណ្ឌ គិតខុសហើយប្អូន ។

លោកប្រើថង់យាមគេជេរ អាចោរថង់យាម ដល់ពេលលោកប្រើកាបូបគេថាលោកប្រេនៗ តែពេលនេះអាត្មាដូរមកប្រើថង់វត្តវិញ ម្ដងមើលអស់ប៉ុន្មានលុយ ប្រើថង់ប្រេនៗ» ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ popular