លោកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រតិកម្មរឿងម្ចាស់មីល្ពៅមិនទទួលអ្នកវិនិយោគ

មហាជនជាច្រើនបានដឹងរួចហើយ អំពីការ ​សិក្សា​ស្រាវជ្រាវ​ទម្រាំ​បាន​ជា​ផលិត​ផល​មី​ធ្វើ​ពី​ផ្លែ​ល្ពៅ​ដែលកំពុងទទួលបាគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងប្រទេស​ ៕

សូមបញ្ចក់ផងដែរថា ការផលិតមីល្ពៅនេះគឺ ​យុវជន​ម្នាក់គឺ គឹម វ៉ាង ​បាន​ចំណាយ​ពេល​ជិត​ ២​ឆ្នាំ​ទម្រាំ​បាន​ចេញ​ជា​សមិទ្ធផល​មីល្ពៅ ដែលពីផ្លែល្ពៅ សុទ្ធសាត នៅឯបាត់ដំបង នេះជាមោទនភាពសំរាប់ប្រទេសយើងផងដែរដែលកូនខ្មែរយើងអាចធ្វើបាន ថែមទំាងមានគុណភាពល្អមិនមានជាតិគីមីទេ។

ហើយបើយោងតាមកិច្ចការសម្ភាសន៍របស់​ស្ថានីយទូរទស្សន៍ CNC  នាពេលថ្មីៗនេះគឺ ប្អូនប្រុស គឹម វ៉ាង បានឲ្យដឹងថា កត្តាដែលនាំឲ្យខ្លួនផលិតមីល្ពៅនេះ ដោយសារតែបានឃើញព័ត៌​មាននៅឆ្នាំដែលប្រជាកសិករដាំល្ពៅ ត្រូវឈ្មួញឲ្យ​តម្លៃទាបពេករហូតបងប្អូនកសិករសុខចិត្តបោះចោលនូវផ្លែល្ពៅរាប់ពាន់តោន។

ដោយចង់ឲ្យល្ពៅកសិករខ្មែរមានតម្លៃ នៅឆ្នាំ២០១៦ ដោយព្រមទាំងមានការផ្តល់យោបល់ពីលោកសាស្ត្រាចារ្យផងនោះ ប្អូនប្រុស គឹម វ៉ាង ក៏បានខិតខំស្រាវជ្រាវរហូតមកដល់ឆ្នាំ២០១៩នេះ ប្អូនបានបង្ហោះលក់នៅលើបណ្តាញសង្គម។

យ៉ាងណាមិញប្រភពហ្វេសប៊ុករបស់មីល្ពៅខ្មែរ កំពង់តែខ្វះខាតទៅលើសំភារះជាច្រើន ដោយបានលើកក្នុងហ្វេសប៊ុកថា “ខ្ញុំបាទ🙏🏻សុំអភ័ទោសដល់អតិថជនផងបាទ ដោយសារតែម៉ាសុីនតូចកម្លាំងតិច មិនអាចផលិតបានលឿនទេបាទ ចឹងហើយមីល្ពៅក៏ផលិតបានតិចដែរ ខ្ញុំពិបាកចិត្តខ្លាំងណាស់។ ហើយរហូតមកដល់ពេលនេះមិនទាន់មានសប្បុរសជនខ្មែរណាម្នាក់ ជួយឧបត្ថមដល់ខ្ញុំទេ ខ្ញុំពិតជាខ្វះខាតច្រើនណាស់។ ខ្ញុំត្រូវការជំនួយ។ បើបងប្អូនចង់ជួយឧបត្តមដល់ខ្ញុំបាទសុំជួយខ្ញុំផងបាទ។” បន្ទាប់មកគេឃើញមាន អ្នកជំនួញប៉ុន្មាននាក់ដែលចង់ វិនិយោគធ្វើមីល្ពៅកាន់តែធំឡើង តែមុននេះបន្តិច បែរជាម្ចាស់មីល្ពៅនេះប្រកាសក្តែៗថា “ជំរាបសួរបាទ មីល្ពៅខ្មែរបាត់ដំបងសូម📢📣ប្រកាសជាផ្លូវការថា> ខ្ញុំសូមបិទមិនទទួលការសុំវិនិយោគទេ។ ហើយខ្ញំមិនបាទទួលវិនិយោគពីខាងណាដែរ។ ខ្ញុំនឹងខំប្រឹងធ្វើវាដោយខ្លួនឯង ទោះលំបាកយ៉ាងណាក៏ដោយ។ សូមអរគុណបាទ” ក្រោយមកលោក ឧកញ្ញា ឡេង ណាវ៉ាត្រាបានលើកឡើងថា “មែនហើយខ្ញុំមិនយល់ដែរគេខំដាក់ចិត្តចង់វិនិយោគជាមួយហើយតែគាត់និយាយមកវិញអញ្ចឹង ខ្ញុំអត់យល់ពីគាត់។ បង្កើតរោងចក្រផលិតមួយទាំងដីទាំងរោងចក្រ និងកាធ្វើទីផ្សារមិនមែនចំណាយតិចទេ គឺរាប់លានដុល្លារហើយមិនប្រាកដថាជោគជ័យនោះទេ ណាប្អូន។ តើអោយអ្នកណាទៅធ្វើសប្បុរសធម៍ មិនមែនសង់វិហារឬសង់សាលាឆាន់ទេ គឺប្រយោជន៍របស់ប្អូន ។ ប្អូនគិតឡើងវិញកុំមានអំនួតលើខ្លួនឯងពេក កុំលោភលន់ពេក ត្រឹមធ្វើមីពីល្ពៅគ្មានពិបាកទេបើគេជួលអ្នកចេះយ៉ាងច្រើនគេយកប្រាក់ខែតែ5000$នឹង ។ កាលំបាកពិតប្រាកដនោះគឺកាធ្វើទីផ្សារលក់អោយបានច្រើន គឺចំណាយលុយរាប់លានដុល្លារសម្រាប់ផ្សាយពាណិជ្ជកម្ម ចំណែកកាផលិតមិនមែនជាបញ្ហាធំនោះទេ ខ្ញុំឮគាត់ថាគេឲ្យគាត់30%គាត់ថាតិចខ្ញុំឆ្ងល់ ឧទាហរណ៍ =ចំណាយទុន2លានគាត់មាន60ម៉ឺនដោយស្វ័យប្រវត្តិបាត់ទៅហើយ ចុះបើជោគជ័យគាត់បានប៉ុន្មាន សូមទោសប្អូនបងគ្រាន់តែចង់ឲ្យប្អូនជោគជ័យនោះទេ គិតឡើងវិញ បងគ្មានបំណងអាក្រក់ទេ គាំទ្រសម្រាប់ការផលិតរបស់ប្អូនបើខ្ញុំវិញអចលនៈទ្រពគេដាក់ទុនជាមួយខ្ញុំ ឲ្យខ្ញុំចំណេញត្រឹម30%ឬ20%ខ្ញុំទទួលដៃពីរហើយហ៊ានចុះកិច្ចសន្យាឲ្យ មិនឲ្យខាតនិងចំណេញយ៉ាងតិច30%ក្នុងមួយឆ្នាំនៃថ្លៃដើមយ៉ាងតិច ដោយមិនអោយអ្នកវិនិយោគនឿយហត់។”

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក