ក្រោយពីប្រកាសមិនទទួលវិនិយោគទុន ពេលនេះម្ចាស់មីល្ពៅខ្មែរ សូមអោយ….

ប្រិយមិត្តបានដឹងរួចហើយ អំពីការ ​សិក្សា​ស្រាវជ្រាវ​ទម្រាំ​បាន​ជា​ផលិត​ផល​មី​ធ្វើ​ពី​ផ្លែ​ល្ពៅ​នេះ ​យុវជន​ខាង​លើ​បាន​ចំណាយ​ពេល​ជិត​ ២​ឆ្នាំ​ទម្រាំ​បាន​ចេញ​ជា​សមិទ្ធផល​មីល្ពៅ ដែលពីផ្លែល្ពៅ សុទ្ធសាត នៅឯបាត់ដំបង នេះជាមោទនភាពសំរាប់ប្រទេសយើងផងដែរដែលកូនខ្មែរយើងអាចធ្វើបាន ថែមទំាងមានគុណភាពល្អមិនមានជាតិគីមីទេ យោងតាមការសម្ភាសន៍របស់​ស្ថានីយទូរទស្សន៍ CNC ប្អូនប្រុស គឹម វ៉ាង បានឲ្យដឹងថា កត្តាដែលនាំឲ្យខ្លួនផលិតមីល្ពៅនេះ ដោយសារតែបានឃើញព័ត៌មាននៅឆ្នាំដែលប្រជាកសិករដាំល្ពៅ ត្រូវឈ្មួញឲ្យតម្លៃទាបពេករហូតបងប្អូនកសិករសុខចិត្តបោះចោលនូវផ្លែល្ពៅរាប់ពាន់តោន។

យ៉ាងណាមិញ កូនខ្មែររូបនេះសព្វថ្ងៃកំពង់ខ្វះខាតផ្នែកឧបករណ៌ ក្នុងការផលិតទើបធ្វើអោយមីល្ពៅ ផលិតបានតិច ក្នុងនោះមានអ្នកវិនិយោគទន់ជាច្រើន ចង់ចូលទុនរកស៊ីជាមួយតែ ម្ចាស់មីល្ភៅ បដិសេធន៌៌ សុខចិត្តធ្វើដោយខ្លួនឯងវិញ តែយើងនៅតែមិនទាន់ដឹងពីមូលហេុតនៅឡើយទេ ។ សូមបញ្ចក់ផងដែរថា លោក ឧកញ្ញា ឡេង ណាវ៉ាត្រា បានអោយយោបល់ថា “មែនហើយខ្ញុំមិនយល់ដែរគេខំដាក់ចិត្តចង់វិនិយោគជាមួយហើយតែគាត់និយាយមកវិញអញ្ចឹង ខ្ញុំអត់យល់ពីគាត់។ បង្កើតរោងចក្រផលិតមួយទាំងដីទាំងរោងចក្រ និងកាធ្វើទីផ្សារមិនមែនចំណាយតិចទេ គឺរាប់លានដុល្លារហើយមិនប្រាកដថាជោគជ័យនោះទេ ណាប្អូន។ តើអោយអ្នកណាទៅធ្វើសប្បុរសធម៍ មិនមែនសង់វិហារឬសង់សាលាឆាន់ទេ គឺប្រយោជន៍របស់ប្អូន ។

ប្អូនគិតឡើងវិញកុំមានអំនួតលើខ្លួនឯងពេក កុំលោភលន់ពេក ត្រឹមធ្វើមីពីល្ពៅគ្មានពិបាកទេបើគេជួលអ្នកចេះយ៉ាងច្រើនគេយកប្រាក់ខែតែ5000$នឹង ។ កាលំបាកពិតប្រាកដនោះគឺកាធ្វើទីផ្សារលក់អោយបានច្រើន គឺចំណាយលុយរាប់លានដុល្លារសម្រាប់ផ្សាយពាណិជ្ជកម្ម ចំណែកកាផលិតមិនមែនជាបញ្ហាធំនោះទេ ខ្ញុំឮគាត់ថាគេឲ្យគាត់30%គាត់ថាតិចខ្ញុំឆ្ងល់ ឧទាហរណ៍ =ចំណាយទុន2លានគាត់មាន60ម៉ឺនដោយស្វ័យប្រវត្តិបាត់ទៅហើយ ចុះបើជោគជ័យគាត់បានប៉ុន្មាន សូមទោសប្អូនបងគ្រាន់តែចង់ឲ្យប្អូនជោគជ័យនោះទេ គិតឡើងវិញ បងគ្មានបំណងអាក្រក់ទេ គាំទ្រសម្រាប់ការផលិតរបស់ប្អូនបើខ្ញុំវិញអចលនៈទ្រពគេដាក់ទុនជាមួយខ្ញុំ ឲ្យខ្ញុំចំណេញត្រឹម30%ឬ20%ខ្ញុំទទួលដៃពីរហើយហ៊ានចុះកិច្ចសន្យាឲ្យ មិនឲ្យខាតនិងចំណេញយ៉ាងតិច30%ក្នុងមួយឆ្នាំនៃថ្លៃដើមយ៉ាងតិច ដោយមិនអោយអ្នកវិនិយោគនឿយហត់។”” ក្រោយមកឃើញប្រភពអាខោនមីល្ពៅបាន សែលភ្ជាប់ជាមួយពាក្យថា “ជួយវិនិយោគម្នាស់ខ្មែរយើងផង” ៕

 

ប្រភព៖ ហ្វេសប៊ុក