ទីបំផុត! ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យលុបឈ្មោះលោក ឧត្តមសេនីយ៍..

ឥឡូវនេះព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ឱ្យលុបឈ្មោះលោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទហើយ ។ព្រោះបន្ទាប់ពីលេចលឺរឿងរ៉ាវមេប៉េអឹមខេត្តរតនគិរីម្នាក់គឺ លោក ឧត្តមសេនីយ៍ត្រី គឹម រស្មី បានហែកសែកចែកដល់កូនៗរបស់លោកចំនួន ៥នាក់ ដោយក្នុងកូនម្នាក់ៗទទួលបានសែក ដែលមានសាច់ប្រាក់ចំនួន ១០ម៉ឺនដុល្លារ ហើយបានធ្វើឱ្យមានប្រតិកម្មរិះគន់ពីមហាជនជាច្រើននៅពេញហ្វេសប៊ុកមកនោះ។

សូមបញ្ចក់ផងដែរថា ព្រះរាជក្រឹត្យ ដែលព្រះករុណា ព្រះមហាក្សត្របានត្រាស់បង្គាប់ឱ្យលុបឈ្មោះលោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី ចេញពីក្រប​ខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទនេះ ត្រូវបានព្រះអង្គឡាយព្រះហស្ថលេខានៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះ ៕

 

អត្ថបទដោយ៖ លោក