មិនធម្មតា! ត្រឹមជាកសិករ តែអាចផលិតយន្តហោះដ៏ធំនឹកស្មានមិនដល់

លោក Zhu Yue ជាមួយមិត្តភក្តិបានសាងសង់យន្តហោះផ្ទាល់ខ្លួនមួយដែលមានរូបរាងដូចទៅនឹងយន្តហោះ Airbus A320 ប្រើពេលត្រឹមរយៈពេល ២ឆ្នាំប៉ុណ្ណោះនៅក្រុង Kaiyuan ខេត្ត Liaoning។

កាលពីមុនលោក Zhu ត្រឹមជាកសិករសាមញ្ញម្នាក់ តែក្រោយមកលោកបានចាកចេញពីស្រុកកំណើតទៅរស់នៅទីក្រុង ធ្វើជាកម្មករនៅតាមរោងចក្រវិញ។ ក្រោយមកទៀត នៅអាយុជិត ៤០ឆ្នាំ លោក Zhu ចាប់ផ្អើមបារម្ភថា លោកមិនអាចសម្រេចក្តីស្រមៃពីកុមារភាពរបស់លោកដែលចង់បើកយន្តហោះឡើយ។ ដូច្នេះលោកមិនបានទៅរៀនបើកយន្តហោះទេ លោកបែរជាសម្រេចចិត្តថាសាងសង់យន្តហោះផ្ទាល់ខ្លួនមួយតែម្តង ព្រោះវាមានភាពងាយស្រួលជាង។ លោកបានចំណាយទឹកប្រាក់ផ្ទាល់ខ្លួនអស់ប្រមាណ ៣៧៣,៣៣៤ ដុល្លារ លើគម្រោងសាងសង់យន្តហោះនេះឡើងដោយលោកថែមទាំងបានលក់ទ្បានចោលទៀតផង។

លោក Zhu បាននិយាយថា គម្រោងសាងសង់យន្តហោះដែលស្រដៀងទៅនឹងយន្តហោះ Airbus A320 ជិតបានសម្រេចហើយ បើទោះបីជាវាមិនអាចហោះហើរបាន​ក៏ពិតមែនតែលោកនឹងប្រែក្លាយយន្តហោះនេះទៅជាភោជនីយដ្ឋានមួយឱ្យបាន។

គួរបញ្ជាក់ថាលោក Zhu រៀនមិនចប់ថ្នាក់អនុវិទ្យាល័យទេ តែលោកមានសមត្ថភាពអាចសាងសង់យន្តហោះសម្រេចក្តីស្រមៃពីកុមារភាព និងមានមហិច្ចតាចង់ប្រែក្លាយវា​ទៅជាភោជនីយដ្ឋានមួយទៀតផង៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload