វីវរហើយ! អស់តួនាទីមែន តែអតីតមេបញ្ជាការខេត្តរតនគិរី ត្រូវគេប្តឹងមួយតង់….

ប្រិយមិត្តពីតជាបានដឹងរួចហើយអំពីលោកឧត្ដមសេនីយ៍​ត្រី​ គីម​ រស្មី​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគីរី​ ដែលបង្ហោះ​វីដេអូ​ ចែកលុយកូនម្នាក់ៗ​ ១០​ ម៊ឺន​ដុល្លារ​ .ដោយ លោកឧត្ដមសេនីយ៍​ត្រី​ គីម​ រត្រូវបានព្រះមហាក្សត្រ​ ឡាយព្រះហស្ថលេខា​ត្រាស់​បង្គាប់​លប់ឈ្មោះចេញ​ពី​កងយោធពលខេមរភូមិន្ទ​ ។

យ៉ាងណាមិញប្រភពហ្វេសប៊ុករបស់លោក Ruos Sarom បានលើកលោះងថា”លោក រស់ សារ៉ុម៖«កុំរត់ អាជ្ញាធរជួយមើលថែរ លោក គឹម រស្មីផង » ប្តឹងចំហរ បើកសវនាកាចំហរ Live ចំហរ នៅអង្គភាពប្រឆាំងអំពើពុករលួយ ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យិនទៀង។ក្នុងនាមប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា និងក្រុមបញ្ញវន្តកំណែទម្រង់សង្គម ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹង នូវសេចក្តីសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំពោះលោក គឹម រស្មី អតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី។ឆ្លៀតក្នុងឱកាសនេះ សូមផ្តាំទៅលោកបងអស់តំណែងថា កុំបន្តយកឈ្មោះអ្នកធំមកប្រើ គ្មានឥទ្ឋិពលលើខ្ញុំទេ ព្រោះពួកគាត់បម្រើជាតិយូរហើយ មិនយកកេរ្តិ៍ឈ្មោះ និងកិត្តិយសទៅប្រឡាក់ជាមួយលោកឯងទេ ។”

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmertopnews