សូមមើលឲ្យបានច្បាស់! លុយដុល្លារដែលមាន រូបផ្កាយ គឺជាលុយដែល……

ប្រជាជន​ កម្ពុជា​ ភាគ​ច្រើន​ តែង​តែ​និយមចាយ​លុយ​ជាក្រដាសប្រាក់​ដុល្លា​(សហរដ្ឋអាមេរិក)​ ច្រើន​ជាង​រូបិយប័ណ្ណ​ជាតិ(ក្រដាស​ប្រាក់​ខ្មែរ​)​ នៅលេីទីផ្សារ​បច្ចុប្បន្ន​នេះ​ ដែលនេះហេីយ​ គឺជា​មូលហេតុ​ដ៏ចំបងមួយ​ ដែលធ្វេី​ឲ្យមានការប៉ះពាល់ទៅដល់សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ មានការ​ធ្លាក់​ចុះ​មួយផ្នែក​ផងដែរ​។ជាមួយ​នឹង​ការ​ចាយលុយ​ដុល្លា​នេះដែរ​ ក៏មាន​លុយ​ក្លែងក្លាយ​មួយចំនួន​ បានធ្វើ​ចរាចរណ៏​ក្នុង​ប្រទេស​កម្ពុជា​យេីងផងដែរ​ ព្រោះតែមានលុយក្លែងក្លាយមួយចំនួន​ មានរូបរាង​ស្ទេីតែ​ដូចលុយពិតប្រាកដទៅហេីយ​ ដែលនេះជាហេតុ​មួយ​ដ៏ចាំបាច់បំផុត​ ក្នុងការ​យល់ដឹង​ឲ្យ​បា​នច្បាស់​អំពី​ក្រដាស់​ប្រាក់​មួយ​នេះ​។

ដោយឡែក​ តាមរយៈ​គណនី​ហ្វេសបុក​របស់នារី​ស្រស់​ស្អាត​ម្នាក់​ ដែលមា​ន​ឈ្មោះ​ Phiya Un​ បានរៀបរាប់​ចំពោះ​ករណី​ដែលខ្លួន​បាន​ជួប​ប្រទះ​ផ្ទាល់​ អំពី​ក្រដាស់​ប្រាក់ 100$ ​ដែលមាន​សញ្ញា​ផ្កាយ(*) នៅពីក្រោយលេខលុយ​ ដែលយលទៅចាយ​ តែគេមិនទទួលយកលុយនេះនោះទេ។ក្រោយមក​ នារី​រូប​នេះ​ ក៏បានធ្វេីការថតបង្ហោះតាម​រយៈ​បណ្តាញ​សង្គម​ហ្វេសបុក​ និងបានលេីកឡេីង​យ៉ាងដូច្នេះ​ថា​៖ «អត់ដែលបានចាប់អារម្មណ៍ អីតិចក្រដាស 100$ មានរូបផ្កាយ នឹងចាយនៅស្រុកខ្មែរ គេអត់យកទេ(អ្នកគិតលុយ នៅ mart មួយគេថាចឹង ពេលទៅទិញអីវ៉ាន់ គេអត់យក)»។

ជុំវិញ​រឿង​ខាងលើ​នេះ​ដែរ​ ក៏មាន​គណនី​ហ្វេសប៊ុក​មួយ​ បា​ន​បញ្ចេញ​ជាមតិ​យោបល់​ថា៖​ «លុយមានសញ្ញាផ្កាយបែបនេះគេចាយ ហើយជាលុយសុទ្ធ គ្រាន់តែថាលុយមានសញ្ញាផ្កាយអាមេរិកគេសំគាល់ថាលុយនេះបានបោះពុម្ពសាឡើងវិញនៅលេខដដែលហើយមានបន្ថែមសញ្ញាផ្កាយនៅកន្ទុយ។ដោយលេខមុនលុយបោះពុម្ពមកអាចមានបញ្ហាទើបគេកំទេចចោលហើយបោះពុម្ពថ្មីដោយបន្ថែមនិមិត្តសញ្ញាផ្កាយនេះឯង»។ ទោះជា​យ៉ាងណា​ក្តី​ យេីងមិនទាន់អាចធ្វេីការ​បញ្ជាក់​ច្បាស់​នៅឡេីយទេ​ ចំពោះប្រភេទក្រដាសប្រាក់បែបនេះ​ ដែលនេះ​គ្រាន់តែជា​ការ​បញ្ចេញ​ជាមតិ​យោបល់​តែ​ប៉ុណ្ណោះ​៕

 

ដកស្រង់ដោយៈ៖ លោក ប៊ុត ហេង

ប្រភព៖ khmer-poster