អុញនោះថាមែនៗ! សម្តេចស ខេង ផ្ទុះប្រតិកម្មទៅតេជគុណហោ សុខុនភ្លាមៗ..
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឆ្លើយតបទៅនឹងសារព្រះតេជគុណហោសុខុន(FacebookPage:HorSokhon)ដែលបានសរសេរសារបន្តុះបង្អាប់ លើកតម្កើង ហួសនិស្ស័យមកលើសម្តេច។ដោយសម្តេចក្រឡាហោមយល់ថា សារនេះដូចជាបានធ្លាក់ចូលទៅក្នុងឧបាយកលរបស់អ្នកនយោបាយទុច្ចរិតដែលតែងតែមានបំណងចង់បំបែកបំបាក់គណបក្សប្រជាជនកម្ពុជា។ នេះបើយោងតាមហ្វេសប៊ុកផេករបស់សម្តេចក្រឡាហោម ស ខេង ដែលបានផ្សព្វផ្សាយនៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩។
នៅក្នុងផេកហ្វេសប៊ុករបស់សម្តេចក្រឡាហោម ស ខេង បានសរសេរថា “សូមថ្វាយបង្គំព្រះតេជគុណ ហោសុខុន(FacebookPage:HorSokhon)!ក្រោយពីខ្ញុំព្រះករុណាខ្ញុំបានអានសារនៅលើផេកហ្វេសប៊ុក របស់ព្រះតេជគុណចុះថ្ងៃទី១ខែកុម្ភៈឆ្នាំ២០១៩នេះខ្ញុំព្រះករុណាខ្ញុំមានការរំភើបយ៉ាងខ្លាំង។ប៉ុន្តែក៏មានភ្ញាក់ផ្អើលយ៉ាងខ្លាំងណាស់ដែរ ចំពោះពាក្យពេចន៍នៅក្នុងសារនេះ ដែលមានន័យ ជាការលើកដាក់ បន្តុះបង្អាប់លើកតម្កើងហួសនិស្ស័យ។រហូតដល់ខ្ញុំព្រះករុណាខ្ញុំយល់ឃើញថាសារនេះដូចជាបានធ្លាក់ចូលទៅក្នុងឧបាយកលរបស់អ្នកនយោបាយទុច្ចរិតដែលតែងតែមានបំណងចង់បំបែកបំបាក់គណបក្សប្រជាជនកម្ពុជា”។
សម្តេចក្រឡាហោមបានបន្តថា”ព្រះតេជគុណប្រហែលជាបានជ្រាបហើយ!ជារឿយៗពួកអ្នកនយោបាយដែលមានគំនិតទុច្ចរិត ជានិច្ចជាកាលតែងតែបាន ថ្លែងសារមានន័យបញ្ចើចបញ្ចើ និង បន្តុះបង្អាប់ បែបនេះចំពោះថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។ដែលគ្មានអ្វីក្រៅពី បំណងចង់ឲ្យមានការ សង្ស័យគ្នា មិនទុកចិត្តគ្នា ឈ្នានីសគ្នា ដើម្បីធ្វើឲ្យមានការបែកបាក់គណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែវាជាការនឹកស្រមៃសុទ្ធសាធដែលពួកគេគិតថាថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាធ្លាក់ចូលក្នុងអន្លុងរបស់ពួកគេនោះ”។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ក្នុងនាមសម្តេច ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា សូមពិតពុទ្ធដីកា និង ជម្រាបប្រគេនព្រះតេជគុណ និង ប្រជាពលរដ្ឋខ្មែរទាំងអស់មេត្តាជ្រាបថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងដឹកនាំរាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះ គឺបានបង្ហាញច្បាស់ក្នុងប្រវត្តិសាស្ត្រនៃបេសសកម្មរបស់ខ្លួន ហើយថា ក្នុងគ្រប់កាលៈទេសៈទាំងអស់ គឺសុទ្ធតែមានការចូលរួម ពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា គ្រប់ជាន់ថ្នាក់ ដើម្បីផលប្រយោជន៍ ប្រជាពលរដ្ឋខ្មែរទូទៅ។ការណ៍នេះបានបង្ហាញយ៉ាងច្បាស់ថាគឺគ្រប់ជ័យជម្នះក្នុងបេសកកម្មបម្រើជាតិរបស់គណបក្សប្រជាជនកម្ពុជាមិនមែនកើតឡើងដោយសារតែអច្ឆរិយបុគ្គលណាមួយឡើយតែគឺជាការប្រមូលផ្តុំនូវបញ្ញាញាណការខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្តរបស់ថ្នាក់ដឹកនាំសមាជិកគ្រប់ជាន់ថ្នាក់ដោយមានការចូលរួមគាំទ្រយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋ។ដូច្នេះអ្វីៗជាស្នាដៃដែលរូបខ្ញុំព្រះករុណាផ្ទាល់សម្រេចបានក្នុងបេសកកម្មបម្រើជាតិកន្លងមកនេះគឺគ្រាន់តែជាការរួមចំណែកដ៏តូចមួយជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និង ប្រជាពលរដ្ឋតែប៉ុណ្ណោះ៕
ដកស្រង់ដោយ៖ លោក ប៊ុត ហេង
ប្រភព៖ khmer share