ឧកញ៉ា ឡេង ណាវ៉ាត្រា ណែនំាម៉ាស៊ីនផលិតមីទៅម្ចាស់មីល្ពៅខ្មែរ ហើយជួយ ………

ប្រិយមិត្តពិតជាបានដឹងរួចហើយ អំពីកូនខ្មែរនៅបាត់ដំបង ម្នាក់ដែលសិក្សា​ស្រាវជ្រាវលើការផលិត​ផល​មី​ធ្វើ​ពី​ផ្លែ​ល្ពៅ​​ ​ទំរាំតែចេញេជាផ្លែផ្ការ យុវជន​ខាង​លើ​បាន​ចំណាយ​ពេល​ជិត​ ២​ឆ្នាំ​ទម្រាំ​បាន​ចេញ​ជា​សមិទ្ធផល​មីល្ពៅ ដែលពីផ្លែល្ពៅ សុទ្ធសាត តែធហវីដែលជាបញ្ហានោះគឺព្រោះតែ​ម៉ាស៊ីនតូចមិនគ្រប់គ្រាន់សំរាប់​ផ្គត់ផ្គង់ទៅកាន់ទីផ្សារនោះទេ​។

យ៉ាងណាមិញម្ចាស់មីល្ពៅរូបក៌បានបដិសេដមិនទទួលរាល់ការនិយោគអ្វីនោះនេះ គឺនិងព្យាយាមធ្វើរហូតទទួលបានជោគជ័យ ។

ដោយឡែកពេលថ្មីៗនេះ លោក ឧកញ្ញា ឡេង ណាវ៉ាត្រា បានឃើញម៉ាស៊ីនធ្វើមី មួយប្រភេទេមានតំលៃសមរម្យ លោកបានសែលរួចណែនំាទៅប្អូនប្រុសដោយបញ្ចាក់ថា៖

«ម៉ាស៊ីននេះល្អ​ ប្អូនប្រុស 3800$ បងជួយ 1000$ សង្ឃឹមមានអ្នកផ្សេង ចូលរួមជួយ បន្ថែម បងជួយបានប៉ុណ្ណឹង ជូនពរប្អូន បានជោគជ័យ ។ សង្ឃឹមថាប្អូន ធូស្រាលខ្លះ ទាក់ទងមក ជំនួយការបង ឬ គណនេយ្យ បុរី ឡេង ណាវ៉ាត្រា គាំទ្រការ តស៊ូរបស់ប្អូន»៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក