ភ្ញាក់ផ្អើល! រទេះ​ភ្លើង​ បាន​បុក​ប៉ះឡាន​បែន​ដឹក​ដី នៅខេត្តព្រះសីហនុ តែពុំមាន…

ស្រុកព្រៃនប់-(ដំណឹងបឋម) មុន​នេះ​បន្តិច​រទេះ​ភ្លើង​ បាន​បុក​ប៉ះឡាន​បែន​ដឹក​ដី​ នៅ​ភូមិ​ទូល​ ឃុំ​ទឹកថ្លា​ ស្រុកព្រៃនប់​ កន្លែង​ថ្នល់រថ​ភ្លើង​ឆ្លង​កាត់​ផ្លូវ​ជាតិ​លេខ​៣ (ម៉ោងជាង11ថ្ងៃត្រង់ ថ្ងៃ11.01.2019)។ ​

អធិការនគរបាលស្រុកព្រៃនប់ថ្លែងថា ហេតុការណ៍នេះមិនមានមនុស្សរងគ្រោះថ្នាក់ទេ ប៉ុន្តែរថភ្លើងបានផ្អៀងធ្លាក់ពីផ្លូវដែក ហើយទាំងរថយន្តនិងរថភ្លើងរងការខូចខាតផ្នែកខ្លះដូចគ្នា។ ករណីនេះសមត្ថកិច្ចកំពុងដោះស្រាយតាមនិតិវិធីច្បាប់៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ Huy Bunleng