គ្រោះថ្នាក់ណាស់! លោក សុវណ្ណ ឬទ្ធី ហៅលោកតា វ៉ិចទ័រ អំពាវនាវឲ្យមហាជ…

ប្រិយមិត្តប្រាកដជាបានស្គាល់លោក សុវណ្ណ ឬទ្ធី ហៅលោកតា វ៉ិចទ័រ គឺជាប្រធានផ្នែកផលិតកម្មវិធីកម្សាន្តរបស់ទូរទស្សន៍ ស៊ីធីអិន ដែលបងប្អូនបាន​ស្គាល់ច្បាស់ថាជាឪពុកបង្កើតរបស់តារាកំប្លែងស្រី គឺកញ្ញា នីឡា។

ថ្មីៗនេះ លោកបានអំពាវនាវឲ្យបងប្អូនរាល់គ្នាបង្កើនការប្រុងប្រយ័ត្ន ដោយរូបលោកបានប្រតិកម្មថ្នាំ ឡើងហើមភ្នែក និងមុខ ក្នុងពេលមិនដល់មួយម៉ោង។

ហើយលោកក៏បានអំពាវនាវរៀបរាប់ប្រាប់ថា៖

«បងប្អូន​ពេល​ហូប​ថ្នាំពេទ្យ​ ​សូម​ប្រយត្ន័​ផង​ ​។​ ​ខ្ញុំ​ហើម​ថ្គាម​ពេល​លេបថ្នាំ​បំបាត់​ហើម​ ​ស្រាប់តែ​វា​មាន​ប្រតិកម្ម​ទៅជា​ហើម​ភ្នែក​ ​រយៈពេល​ត្រឹម១នាទី​ប៉ុណ្ណោះ​ ​គឺ​ ​ភ្នែក​ខ្ញុំ​ហើម​លិប​តែម្តង​។​ ​ខ្ញុំ​មិន​ខ្មាស​ទេ ខ្ញុំ​បង្ហាញ​រូបភាព​ជូន​បងប្អូន​»។

លោកតា វ៉ិចទ័រក៏បានបញ្ជាក់បន្ថែមដែរ​ថានេះមិនមែនមកពីពេទ្យនោះតេ គឺមកពីខ្លួនរបស់គាត់ដែលមានសុខភាពខ្សោយទើបមានប្រតិកម្មនឹងថ្នាំពេទ្យ៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក