កក្រើក! Floyd អាចត្រលប់មកវាយម្តងទៀត ដែលទទួលថ្លៃខ្លួនដល់ ៨០លាន….

កីឡាករ Floyd Mayweather បង្ហើបឱ្យដឹងថា លោកអាចនឹងត្រលប់មកលើសង្វៀនប្រដាល់សាជាថ្មី ព្រោះកំពុងមានការចរចាឱ្យថ្លៃខ្លួនលោករហូតដល់ ៨០លានដុល្លារអាមេរិក។

គួររម្លឹកថា Floyd ទើបតែធ្វើដំណើរទៅកាន់ទីក្រុងតូក្យូដើម្បីប្រកួតជាមួយកីឡាករជប៉ុន Tenshin Nasakuwa កាលពីខែធ្នូកន្លងទៅនេះប៉ុណ្ណោះ ដោយទទួលបានថ្លៃខ្លួន៩លានដុល្លារ។ រូបគេចំណាយពេលត្រឹម ២នាទីប៉ុណ្ណោះ ដើម្បីផ្តួលកីឡាករប្រដាល់វ័យក្មេងរបស់ជប៉ុនដែលវាយមិនធ្លាប់ចាញ់ដូចគ្នា។

Floyd បានបង្ហើបឱ្យដឹងកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា លោកអាចនឹងយកហ្គង់មកពាក់ និងចូលសង្វៀនម្តងទៀតនៅការប្រកួតធំណាមួយ។

Floyd Mayweather បានប្រាប់ទៅកាន់អ្នកកាសែតបែបលេងសើចថា៖ “អ្នកដឹងថាមានរឿងអ្វីដែលរឹតតែពិសេសដែរទេ? មុនប្រកួតខ្ញុំរំពឹងថាត្រូវទទួលបានលុយត្រឹម ៩លានដុល្លារប៉ុណ្ណោះ តែពេលវាយចប់ខ្ញុំទទួលបានលុយបន្ថែម (Bonus) ហេតុនេះហើយខ្ញុំទទួលបានសរុបជាង ១០លានដុល្លារ”។

ចំពោះចម្លើយពាក់ព័ន្ធនឹងការប្រកួតបន្ទាប់វិញ Floyd បានប្រាប់ថាប្រហែលជាអាច ហើយប្រាកដណាស់ថានឹងអាចកើតមានឡើង ដោយសារលោកបានទទួល​សំណើលើតុដើម្បីចរចាថ្លៃខ្លួនចំនួន ៨០លានដុល្លាររួចទៅហើយ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload