ក្តៅៗ! ឧកញ៉ា ឡេង ណាវ៉ាត់ត្រា បង្ហាញអារម្មណ៏មិនពេញចិត្តនឹងលោក ផែន វណ្ណះ …..(វីឌីអូ)

កាលពីពេលថ្មីនេះ លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានបង្ហោះនៅលើ ផេកហ្វេសប៊ុក ផ្ទាល់ខ្លួនដែលបង្ហាញពីអារម្មណ៏អាក់អន់ស្រពន់​ចិត្តជាខ្លាំងនិងមិនពេញចិត្តចំពោះលោក ផែន វណ្ណះ ដែលលោកបានបង្ហោះវីឌីអូមួយដែលនិយាយដៀមដាម​ទៅនិងឧកញ៉ា អាចនិយាយបានថានិយាយពីលោក ឧកញ៉ា ឡេង ណាវ៉ាត់ត្រា តែម្តង។

តោះមកអាននូវអត្ថន័យរបស់លោក ឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានបង្ហោះថា៖

សូមគោរពសំពះជំរាបសួរដោយកាគោរពបំផុត​​ ខ្ញុំបានឃើញបងនិយាយប៉ុន្មានម៉ាត់ធ្វើអោយប្អូនតូចចិត្តបំផុត😭😭😭😭😭 ប្រសិនកានិយាយនេះបងប្រុសនិយាយសំដៅមកលើប្អូន។
ខ្ញុំសូមទទួលពាក្យថា ខ្ញុំជាពលករ តែមិនទទួលដាច់ខាតពាក្យថាខ្ញុំកញ្ចះគេ ព្រោះពួកខ្ញុំយកម្លាំងទៅដោះដូរលុយ និងមានសិទ្ធិស្មើរគ្នានៅប្រទេសគេ ហើយក៏ ដើម្បីគ្រួសារនិងចូលរួមជួយអភិវឌ្ឈប្រទេសរបស់យើងដែ។ ពាក្យថាខ្ញុំភ្លេចកំណើតតើខ្ញុំភ្លេចកន្លែងណា ខ្ញុំធ្វើបុណ្យរាល់ឆ្នាំនឹង ថែមទាំងបានជូនអំណោយក្នុងស្រុកកំណើតជាប្រចាំ ហើយជួបមនុស្សចាស់ជាពិសេសបងខ្ញុំតែងតែលើកដៃសំពះ បងភ្លេចហើយឬខ្ញុំលើកដៃសំពះបងពេលវីដេអូcall ដៃម្ខាងកាន់ទូរស័ព្ទដៃម្ខាងសំពះ ហេតុអ្វីបងដៀលខ្ញុំទៅរួចប្អូនមិនយល់😭😭😭😭 កន្លែងណាខ្ញុំក្រអើតក្រទម បងជួយពន្យល់ប្អូនផង😭😭😭😭😭😭។ ខ្ញុំក៏ស្អប់ពាក្យថាភ្លេចកំណើតដែ បងសួអភិបាលរងស្រុកបាភ្នំ ទៅ តើខ្ញុំជួយអ្វីខ្លះ ហេតុអ្វីបងប្រើពាក្រថាខ្ញុំភ្លេចកំណើតបែបនេះ នេះជាលើកទីមួយហើយបងដៀលខ្ញុំបែបនេះទោះឪពុកខ្ញុំក៏គាត់មិនដែលដៀលខ្ញុំបែបនេះដែ៕ កង់កញ្ចាស់ខ្ញុំគ្មានជិះមែនពីមុនពិតជាអត់ណាស់ តែឥលូវធ្វើសំណង់ក៏ទិញម៉ូតូជិះបានដែមិនដូចដាក់ទំនាយពេកទេ បងកុំស្អប់ប្អូនពេក បងថាខ្ញុំចង់ល្បី ដោយសារជួយគេខ្ញុំទទួល តែខ្ញុំគិតថាប្រហែលប្រសើជាងចង់ល្បីដោយមិនបានជួយ ។
ពិតមែនហើយបងខ្ញុំប្រវត្តិអ្នកក្រ ហើយទៅថ្ងៃមុខគ្មានអ្នកណាអាចមើលដឹងទេថាក្រឬយ៉ាងណាដែរ បងនិយាយត្រូវ ។ តែសូមបងកុំដាក់ទំនាយអោយខ្ញុំអី ខ្ញុំក៏ចង់ធូធាដែរព្រោះខ្ញុំលំបាកច្រើនហើយ ត្រូវជួយគ្រួសារ បងប្អូនច្រើននៅស្រុកយើងព្រោះពូជខ្ញុំអ្នកក្រស្រាប់ហើយ និងជួយសង្គមខ្លះ មួយទៀតខ្ញុំក៏មិនដែលគិតថាខ្ញុំអ្នកមានដែរ បងយល់ច្រឡំហើយខ្ញុំធ្វើការរកពេលសម្រាកគ្មាន។ គឺប្រៀបដូចជាបងអញ្ចឹងពីមុនបងធ្វើកាអ្វី? អីឡូវបងធ្វើអ្វីមានតែបងទេទើបដឹងច្បាស់ គ្មានអ្នកចង់មានកំហុសឬចង់ខ្វះសមត្ថភាព ឡើយ អ្វីៗប្រែប្រួលគ្រប់ពេល។
ខ្ញុំក៏បានត្រៀមចិត្ពខ្លះដែរខ្ញុំមិនដែលគិតថាខ្ញុំជោគជ័យរហូតទេ ជាអ្នកមានអ្វីទេ៕
ខ្ញុំសូមបញ្ជាក់ប្រាប់បង ខ្ញុំមិនបានសុំប្អូនមីល្ពៅវិនិយោគទេបងច្រឡំមនុស្សហើយ បងជួយពិនិត្យឡើងវិញផង ៕ហើយរឹតតែមិនចង់បានចំណេញពីគាត់ ម្យ៉ាងទៀត ក៏មិនបានខឹងនិងប្អូនប្រុសមីល្ពៅដែរ តែលុយខ្ញុំជួយ 1000$នេះបើគាត់គិតថាតិចមិនមកយក ខ្ញុំទុកជួយអ្នកផ្សេងក៏បាន បើដឹងថាខ្ញុំជួយហើយខ្ញុំទទួលអារម្មណ៍ឈឺចាប់បែបនេះ ខ្ញុំមិនជួយល្អជាង ។ តែបើខ្ញុំសសេរខុសកន្លែងណាសូមបងប្រុសនិងបងប្អូនទាំងអស់អភ័យទោសអោយខ្ញុំផងព្រោះខ្ញុំរៀនបានតិច។

ខ្ញុំសូមរាយការណ៍ជំរាបជូន កាលពីសប្ដាហ៍មុន​ មានមិត្តភក្តិ​ Vj ALaskoo គាត់ស៊ែរប្អូនប្រុសធ្វើមីល្ពៅអោយខ្ញុំជួយ ហើយខ្ញុំក៏សួថាជួយដោយវិធីណា មិត្តភក្តិនៅក្នុងហ្វេសបុក ក៏តបថាជួយវិនិយោគ ខ្ញុំក៏ប្រាប់វិញថា ចឹងអោយគាត់ទាក់ទងមក ។ ក្រោយមកស្រាប់ហ្វេសបុកឈ្មោះមីល្ពៅទាក់ទងមក ពេលនោះខ្ញុំឃើញព័ត៌មានគេផ្សាយថាមានលោកឧកញ៉ាម្នាក់គេជួយហើយខ្ញុំឆ្ងល់ ខ្ញុំសួថា(ចុះលឮថាមានគេជួយហើយនោះ ) ព្រោះខ្ញុំមិនចង់លូកដៃទៀតទេ តែគាត់ថាមិនទាន់បានទេ ខ្ញុំនឹកស្មានថាគាត់ចង់បានយោបល់និងកាជួយជ្រោមជ្រែងកាវិនិចង់វិនិយោគ ពេលនោះគាត់និយាយថាគាត់មិនវិនិយោគខ្ញុំមានអារម្មណ៍ឆ្ងល់ អុីចឹងគាត់ទាក់ទងមកខ្ញុំធ្វើអ្វី? ហើយខ្ញុំក៏សួរទៀតតែគាត់មិនតប ខ្ញុំមិនគិតអ្វីដែ។ បន្ទាប់មកខ្ញុំឃើញគាត់ live ថាគេឲ្យគាត់២០%ឬ៣០% គាត់ធ្វើមិនបាន គាត់ថាគាត់មិនវិនិយោគ ខ្ញុំមានអារម្មណ៍ស្ដាយជំនួសគាត់
ខ្ញុំស៊ែរផុសបញ្ចេញមតិ ក្នុងន័យឆ្ងល់ ហើយក៏ដូចជាការអោយយោបល់ ព្រោះខ្ញុំchatចុងក្រោយគាត់មិនតប ។តែរឿងពិត ការសម្រេចចិត្តលើគាត់ដដែលតើ ខ្ញុំមានសិទ្ធិអី។

តែក្រោយមកទើបខ្ញុំដឹង បងLong Sokiry ប្រាប់ថាគាត់ចង់អោយយើងជួយជាលុយខ្លះមិនមែនជួយវិនិយោគទេ ចឹងខ្ញុំក៏យល់ ខ្ញុំប្រាប់ទៅបងគីរីថាខ្ញុំជួយ៥០០ដុល្លារ ព្រោះបើដាក់ទៅគាត់ផ្ទាល់ខ្លាចថាខ្ញុំមើលងាយគាត់ តែបងLong Sokiryគាត់មិនតប ខ្ញុំគិតថា ប្រហែលគាត់រវល់។ ស្រាប់តែមានគេ share ម៉ាស៊ីន តំលៃ៣៨០០ ខ្ញុំក៏ស៊ែររូបម៉ាស៊ីននឹងទុក ហើយជួយ១០០០តែម្ដងទៅ ព្រោះម៉ាស៊ីនធូថ្លៃដែ ខ្លាចគាត់មិនហ៊ានទាក់ទងមកខ្ញុំ ម្យ៉ាងខ្ញុំរវល់ក៏អោយទាក់ទងមកជំនួយកាខ្ញុំវិញព្រោះបងគីរីមិនតប។
កន្លែងណាដែលបងគិតថាខ្ញុំចង់វិនិយោគជាមួយគាត់ហើយចង់ចំណេញពីគាត់ ហើយខ្ញុំក៍មិនបានខឹងគាត់ដែរ​
ខ្ញុំមានរូបភាពជូនបងមើលបងមើលចុះ បញ្ចាក់ថាខ្ញុំមិនបានចង់វិនិយោគ ទាញរកផលចំណេញណាមួយឡើយ ខ្ញុំឃើញគេចុះផ្សាយថាខ្ញុំប្រត្តិកម្ម ខ្ញុំក៏លុបខ្ញុំស៊ែរចេញ k01 ប្រាប់ខ្ញុំប៉ុស្តិ៍ វិទ្យុថាអោយខ្ញុំក៏ខ្ញុំទ្រាំ
ខ្ញុំគិតថាតិចទៀតគឺសាបហើយ តែបងបែជាដាក់មកធ្ងន់ពេក មិនស្មានថាមនុស្សដែលខ្ញុំគោរពដៀលខ្ញុំបែបនេះសោះ ខ្ញុំមិនចង់ឈ្នះចាញ់អ្វីទេតែមិនចង់អោយបងឬបងប្អូនក្នុងfacebookយល់ច្រឡំលើប្អូន

តាមពិតបងជាមនុស្សខ្ញុំគោរព ហើយឮថានៅជិតស្រុកកំណើតខ្ញុំទៀត ឮល្បីថាបងនៅបឹងព្រះ ចំណែកខ្ញុំនៅត្រពាំងសាលា
បើខ្ញុំសសេរខុសកន្លែងណាសូមបងប្រុសនិងបងប្អូនទាំងអស់អភ័យទោសអោយខ្ញុំផង ព្រោះខ្ញុំរៀនបានតិច
សូមទុកផ្លូវអោយប្អូនរស់ផងបងកុំធ្វើអោយគេស្អប់ប្អូនអី
ខ្ញុំគ្មានបំណងអាក្រក់អ្វីទេ😭😭😭😭😭😭😭😭។ videoរបស់ បងវែងសូមទោសខ្ញុំកាត់ុ៕

 

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ Leng Navatra ឡេង ណាវ៉ាត្រា