តោះមកស្វែងយល់! គ្រូពេទ្យប៉ាស្ទ័របានណែនាំពី ជំងឺឆ្កែឆ្កួត ថាត្រូវលាងរបួស…

ជំងឺឆ្កែឆ្កួត៖ គ្រូពេទ្យប៉ាស្ទ័របានណែនាំថា ក្រោយសត្វខាំឬខ្វាច ត្រូវលាងរបួសដោយទឺងបង្ហូររយៈពេល១០នាទី រួចដោយទឹកសាប៊ូ ឬដោយថ្នាំសម្លាប់មេរោគ(បេតាឌីន)។

បន្ទាប់មក ត្រូវមកចាក់ថ្នាំវ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួត ក្នុងអំឡុងពេល៧ថ្ងៃ ក្រោយសត្វខាំឬខ្វាច។ មិនត្រូវរុំបិទមុខរបួសដែលសត្វខាំឬខ្វាចឡើយ (ការទុកចំហមុខរបួសឱ្យប៉ះផ្ទាល់ជាមួយនឹងខ្យល់អាកាស អាចជួយសម្លាប់មេរោគបាន)។

សត្វសំខាន់ៗដែលអាចផ្ទុកមេរោគឆ្កែឆ្កួត រួមមាន៖ ឆ្កែ ឆ្មា ជ្រូក ស្វា ប្រចៀវ។ល។ #មិនត្រូវសម្លាប់សត្វដែលខាំឬខ្វាចឡើយ ប៉ុន្តែត្រូវទុកតាមដាន តើក្រោយខាំសត្វនេះចាបផ្តើមឈឺ ឬងាប់អត់? បើសត្វនេះងាប់ ត្រូវកាត់ក្បាលសត្វនេះដាក់ក្លាសេទឹកកក រួចយកមកពេទ្យប៉ាស្ទ័រដើម្បីវិភាគរកមេរោគឆ្កែឆ្កួត។ #អ្នកចូលចិត្តហូបសាច់ឆ្កែអាចឆ្លងមេរោគឆ្កែឆ្កួតដោយមិនដឹងខ្លួន។ #វ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួតតម្លៃតែ១៥ដុល្លារប៉ុណ្ណោះ(ចាក់មួយចប់ស្មើ៣ដង)នៅពេទ្យប៉ាស្ទ័រ! ក្នុងករណីត្រូវថែមវ៉ាក់សាំងបង្ការជំងឺតេតាណូស តម្លៃ៣ដុល្លារក្នុង១លើក។ ករណីប្រាកដថាជាសត្វមានជំងឺឆ្កែឆ្កួតខាំឬខ្វាច ឬករណីរបួសធំធ្ងន់ធ្ងរ ឬករណីរបួសនៅផ្នែកក្បាល ត្រូវបន្ថែមសេរ៉ូមបង្ការជំងឺឆ្កែឆ្កួត តម្លៃ៣២ដុល្លារ ករណីអាយុក្រោម ឬស្មើ១៥ឆ្នាំ និង៤៥ដុល្លារ ករណីអាយុលើសពី ១៥ឆ្នាំ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ thmeyload