ភ្ញាក់ផ្អើល! លោក ​នី រតនា បានបង្ហោះសារមួយថា ខ្ញុំបាទមិនទទួលខុសត្រូវ….

ថ្មីៗនេះតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសលោ​ក ​នី រតនា បានបង្ហាញនៅលើគណនី​ហ្វេសប៊ុកថា​៖​«ខ្ញុំមានផេកផ្លូវការតែមួយគត់គឺផេកមួយនេះដែលមានចំនួនអ្នក like ជិត 40 ម៉ឺននាក់ និងគណនីហ្វេសប៊ុកពិតរបស់ខ្ញុំមានតែមួយគត់គឺ NY Ratana HM ។លោក នី រតនា ថា «ដូច្នេះខ្ញុំបាទមិនទទួលខុសត្រូវរាល់សកម្មភាពទាំងឡាយរបស់គណនីហ្វេសប៊ុក និងផេកក្លែងក្លាយទាំងនេះនោះទេ ហើយខ្ញុំសូមស្នើរសុំដល់លោកដែលយកឈ្មោះ​ខ្ញុំទៅប្រើក្នុងគោលបំណងបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន មេត្តាបញ្ឈប់សកម្មភាពនេះ និងប្តូរឈ្មោះចេញ កុំយកឈ្មោះរបស់ខ្ញុំទៅប្រើនាំឲ្យមានការយល់ច្រឡំដល់អ្នកគាំទ្ររបស់ខ្ញុំទៀត» ។

លោកបន្តថា «បើជាអ្នកគាំទ្ររបស់ខ្ញុំ សូមប្រើឈ្មោះថា Fan មិនមែនប្រើឈ្មោះរបស់ខ្ញុំ ហើយដើរតួជាខ្ញុំ ផុសព័ត៌មានពីខ្ញុំដោយគ្មានការអនុញ្ញាតនោះទេ ។ក្នុងករណីនៅតែបន្តសកម្មភាពនេះទៀត ខ្ញុំនឹងចាត់វិធានការទៅតាមការគួរហើយ ។សូមបងប្អូនជួយស៊ែរដើម្បីឲ្យសាំមីខ្លួនគាត់បានឃើញផង» ។

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក