ត្រូវប្រុងប្រយ័ត្នផង! នារីម្នាក់នេះត្រូវគ្រោះថ្នាក់ដោយ ប៉េងប៉ោងហោះមាន…

សូមប្រុងប្រយ័ត្នទាំងអស់គ្នា សំខាន់ពេលផ្លុំទៀននៅលើនំពេលមានកម្មវិធីផ្សេងៗ ដាច់ខាចកុំបាញ់Spray ឬ​ ចាក់ប៉ោងប៉ោងដែលមានជាតិហ្គាសឱ្យសោះ ព្រោះវាអាចបណ្តាលឱ្យផ្ទុះ​ឆាបឆេះភ្លាមៗ ជាមួយនឹងភ្លើងទៀននៅជាប់នំ ។

ជាក់ស្តែងនាពេលថ្មីនេះករណីនេះធ្លាប់បានកើតមានរួចមកហើយ ដែលបានកើតមានឡើងក្នុងប្រទេសរបស់យើង ដោយបានធ្វើការបង្ហោះ នៅលើបណ្តាញទំនាក់ទំនង​សង្គមហ្វេសប៊ុកដើម្បីជាការដាស់តឿនដល់មហាជនជាសាធារណជនទៀតផង ។

តាមរយៈគណនីហ្វេសបុ៊កឈ្មោះ Tyty Bebe បានបង្ហោះឱ្យដឹងថា ៖

“សុំបងប្អូនទាំងអស់គ្នា ប្រុងប្រយ័ត្នចំពោះ ប៉ោងប៉ោងហោះ ដែលមានហ្គាស កុំឱ្យជួបរឿងដូចពួកខ្ញុំ”“លេីកទីមួយហេីយ ដែលខ្ញុំជួបរឿងបែបហ្នឹង វាឈឺខ្លាំងណាស់ សំណាងដែរអត់ឆាបឆេះមុខ​កុំអីចប់ ឈឺណាស់ដេកអត់កេីតទេ” “ប៉េងប៉ោងហោះសប់ ហ្គាសឆាប និង កាំជ្រួច ប្រយ័ត្នទាំងអស់គ្នាដូចខ្ញុំចប់ហេីយ ៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក