កញ្ញា អៀ ម៉េងលិ ហៅអូនម៉ី ទើបនឹងទិញរថយន្តស៊េរីទំនើប ដែលមានតម្លៃ……

ពិតជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើល និងគួរឲ្យចាប់អារម្មណ៍ ខណៈដែលតារាសម្ដែងស្រី ទើបនឹងឡើងកូដខ្លាំង នាប៉ុន្មានឆ្នាំចុងក្រោយនេះ គឺកញ្ញា អៀ ម៉េងលិ ហៅអូនម៉ី បានបង្ហាញនូវរថយន្ត ស៊េរីទំនើបមួយគ្រឿង តម្លៃរាប់ម៉ឺនដុល្លារ ម៉ាក Audi A7 ដែលត្រូវបានស្រីស្អាតរូបនេះ បានរៀបរាប់ថា ជារបស់ម៉ាក់ប៉ា របស់នាងទិញឲ្យជាកាដូរ។

តែទោះជាយ៉ាងណាក្ដី ក៏នៅមានប្រិយមិត្តទស្សនិកជនជាច្រើន នៅតែដាក់ការសង្ស័យថា ជាកាដូរគូស្នេហ៍របស់នាង ដែលកំពុងតែសិក្សានៅក្រៅប្រទេស ជូនដល់នាង ក្នុងថ្ងៃបុណ្យនៃក្ដីស្រលាញ់ ពោលគឺថ្ងៃទី ១៤ ខែកុម្ភៈនេះ។

អ្វីដែលជាហេតុ ដែលធ្វើឲ្យប្រិយមិត្តទស្សនិកជនដាក់ការសង្ស័យ បន្ទាប់ពីស្រីស្អាត អៀ ម៉េងលិ បង្ហាញរថយន្តទំនើប ម៉ាកល្បី Audi A7 ដែលតម្លៃរាប់ម៉ឺនដុល្លារ ថាជារបស់គូស្នេហ៍នាង ខណៈដែលពេលនេះ គែចំពេលទីវានៃក្ដីស្រឡាញ់ អាចជាគូស្នេហ៍សំណព្វចិត្ត ចង់បញ្ជាក់ឲ្យកាន់តែច្បាស់ ពីចិត្តស្រឡាញ់របស់ខ្លួន នៅក្នុងថ្ងៃដល់ពិសេសនេះ។ តែយ៉ាងណា នេះគ្រាន់តែជាទស្សនៈរបស់ទស្សនិកជន ធ្វើការចោទឡើងតែប៉ុណ្ណោះ ខណៈដែល អៀ ម៉េងលិ ក៏បានបញ្ជាក់ថា ជាកាដូរដែលម៉ាក់នាង ទិញឲ្យធ្វើជាអំណោយដល់កូន។

គួរបញ្ជាក់ថា អៀ ម៉ីលិ ជាតារាសម្ដែងមួយដួង ដែលទទួលបានការគាំទ្រខ្លាំងគួរសម ពីសំណាក់ទស្សនិកជន ខណៈដែលតារាស្រីដួងនេះ ត្រូវបានគេសង្កេតឃើញថា ជារឿយៗ នាងតែងតែត្រូវប៉ាន់ខ្លាំង ជាមួយនឹងការថតខ្សែភាពយន្ត។ បើទោះបីជាស្រីស្រស់ រូបនេះទើបតែប្រឡូកចូលក្នុងសិល្បៈក្ដី តែប្រជាប្រិយភាព និងសម្រស់វិញ ហាក់មានភាពលេចធ្លោខ្លាំង គួរឲ្យកត់សម្គាល់៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

​ប្រភព៖ khmerload