អុញនោះថាមែនៗ! សមត្ថកិច្ចពង្រាយកម្លាំងឃ្លាំមើលតាមផ្ទះសំណាក់ ថ្ងៃនេះ

កងកម្លាំង​​មាន​​​​​​​​​សមត្ថកិច្ច ​មាន​វិធា​​​​​​​​នការ​យ៉ា​​​​​​​​ង​តឹង​​​​​​​​​​​​​​រឹង​ ក្នុង​កា​​​​​​​​​​​​រ​ត្រួត​​​​​​​​​​​​​​​​​​ពិនិត្យ​ទប់ស្កាត់​ភា​​​​​​​​ព​មិ​​​​​​​​​​​​នប្រក្រតី ដែ​​​​​​​​​ល​អា​​​​​​​​​​​​​​​​​​​​​​​​​​ច​កើតមានឡើង​នៅ​​​​​​​​​​​​​​​ថ្ងៃទី ១៤​កុម្ភៈ ​​​​​​​​​​​ដែល​យុវ​​​​​​​​​ជន​​​​​​​​​​​​​កម្ពុជា​មួយ​​​​​​​​​​​​​​​​ចំនួន ​យល់​ច្រឡំ​ថា​វា​​​​​​​​​​​​​ជា​ថ្ងៃ​លះ​​​​​​​​​​​​​​​​​​​​​​​​​បង់​ខ្លួន​ប្រាណ​​​​អោ​​​​​​​​​​​យ​គូសង្សារ ​ដោយ​នឹង​​មាន​ការ​ដា​​​ក់​ពង្រា​យក​​​​​​​​​​​​​​​​ង​កម្លាំង​ឃ្លាំមើ​​​​​​​​​ល​តាម​​​​​​​​​​​ទីតាំ​​​​​​​​​​​ង​ផ្ទះសំណា​​​​​​​​ក់​នានា​​​​​​​​​​ផង​​​​​​​​ដែរ​។

លោក ចាន់ កិត្តិ​ខុម ស្នងការរង ​ទទួល​ដឹក​​​​នាំ​ការិ​​​​​​​​​​​​​​​យាល័យ​ប្រឆាំង​​​​​​​​​​​​ ការ​ជួញដូរ​ម​​​​​​​​​​​នុស្ស និង​ការ​​​​​​​​​​ពារ​អនី​​​​​​​​​​តិជន ​ ​​​​​​​​​​​​​​​​​​​​​​​​បានបញ្ជាក់​ប្រាប់ BTV​ នៅ​ថ្ងៃទី ១៣​​​​​​​​​​​​​​​​​​ ខែកុម្ភៈ​ឆ្នាំ ២០១​​​​​​​​​៩​នេះ​​​​​​​​​​​​​​​​​ថា ​ក្រៅពី​ផ្សព្វផ្សាយ​​​​​​​​​ ចុះ​អ​​​​​​​​​ប់រំ​ណែ​​​​​​​​​​​នាំ​ដល់ ​​​​​​​​​​​​​​បណ្ដា​ផ្ទះសំ​​​​​​​​​​​​​​​​​​​​​​​​​​​ណាក់ ខារ៉ាអូខេ រួមទាំង​​​​​​​​​​​ ​បន្ទប់​កុន​​​​​​​​​​​​ឯកជ​​​​​​​​​​​ន ​អោយមាន​កា​​​​​​​​​រ​សហ​​​​​​​​​​​​​​ការ​ចូលរួម​ទ​​​​​​​​​​​​ប់ស្កាត់ ភា​​​​​​​​​​​​ព​មិ​​​​​​​​​​​​​​​​នប្រក្រតី សម្រាប់​​​​​​​​​​អនី​​​​​​​​​តិជន​ កងកម្លាំង​ជំនា​ញ​រួម​ទាំ​​​ង​កង​​​​​​​​​​​​​​​​​​​​កម្លាំង​ខណ្ឌ ​នឹង​ពង្រា​​​​​​​​​​យ​ឃ្លាំមើ​​​​​​​​ល​ទីតាំង​​​​​​​​​​ទាំង​​​​​​​​​​​​​​នោះ​ដើម្បី​ធានា​​​​​​​​​​បាន​ថា​​​​​​​​​​​​ ​គ្មាន​​​​​​​ការប្រព្រឹត្ត​ខុស​កើ​តឡើង​​​​នោះ​​​​​​​​​​​​​​​ទេ​។

លោក ​បន្តថា ​​​​​​​​រាល់​​ការរក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឃើញ​បទល្មើស​ដែ​​​​​​​​​​​​​​​​​​​ល​កើត​​​​​​​​​​​​​​​​​​​​​​​​​​​​មានឡើង​សម្រាប់​​​​​​​​​​​​​​​​​​​​​អនីតិ​​​​​​​​​​​​​​ជន​​​​​​​​​​​​​​​​​​​​​​ នោះ​ម្ចាស់​​​​​​​​​​​​ទីតាំ​​​​​​​​​​​​ង ​​​​​​​​​​​​​​​​​និង​​​​​​​​​​អ្នក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រព្រឹត្ត​សុទ្ធតែ​ត្រូវ​ទ​​​​​​​​​ទួ​​​​​​​ល​​​​​​​​​​​ទោស​​​​​​​​​ផ្លូវច្បាប់​។

ក្រសួង​មួយ​ចំនួន កាលពី​​​​​​​​​​ពេល​ថ្មី​នេះ​ក៏បា​​​​​​​​​​​​ន​ចេញ​សេ​​​​​​​​​​​ចក្ដីណែនាំ​អ​​​​​​​​​​ប់រំ​ដល់​​​​​​​​​​​​​​​​​​​​​​​យុវជន​កម្ពុជា​សម្រាប់​​​​​​​​​​​​​​ថ្ងៃបុណ្​​​​​​​​​​​​យ​នៃ​សេចក្តីស្រលា​​​​​​​​​ញ់​ផងដែ​​​​​​​​​​​​​​​​​​​​​​​​​​​​​​រ​ក្នុងនោះ ​ក្រសួង​កិច្ចការ​​​​​​​​​​​​​​នារី​ រួមទាំង​​​​​​​​​​​​​​​​ក្រសួង​វប្បធម៌ និ​​​​​​​​​​​​​​ង​វិចិត្រ​សិល្បៈ ​​​​​​​​​​​​​បានបញ្ជាក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អោយ​យុវជន​កម្ពុជា​ ​​​​​​​​​​​​​​​​កុំ​យល់ច្រឡំ​ចំពោះ​​​​​​​​​​​​​​អត្ថន័យ​បុណ្យ​នៃ​សេច​​​​​​​​​​​​​​​​​​​​​ក្ដីស្រលាញ់ ហើយ​មិ​​​​​​​​​​ន​ត្រូវធ្វើ​អ្វីដែល​​​​​​​​​​​​ខុសឆ្គង​​​​​​​​​​​​​​នឹង​ប្រពៃ​​​​​​​​​​​​​​​​​​​​​​​​​​​​ណី ដ៏​ថ្លៃថ្លា​របស់​​​​​​​​​​កម្ពុជា​​​​​​​នោះទេ​។

ក្នុងនោះ​ក៏​បញ្ជាក់​អោ​យ​យុវជន​​​​​​​​​​​​​​​ទាំងអស់ គួរ​យ​​​​​​​​​​​​​​​​​​​​​ក​ថ្ងៃ ១៤​កុម្ភៈ ដើម្បី​បង្ហាញ​​​​​​​​​​​​​​​​សេចក្ដី​ស្រលាញ់​​​​​​​​​​​​​​​​ចំពោះ​​​​​​ មិត្តភក្តិ បងប្អូន ឪពុកម្ដាយ លោ​កគ្រូ​អ្នកគ្រូ​វិញ​ទើ​​​​​​​​​​​​​ប​ជា​រឿង​ប្រ​​​​​​​​​​​​​​​​សើរ​។​ រីឯ​ក្រសួង​អ​​​​​​​​​​​ប់រំ យុវជ​​​​​​​​​​​​​​​​​​​ន និង​កីឡា ក៏បា​​​​​​​​​​​​ន​ចេញ​នូវ​​​​​​​​​​​​​​​​វិធានការ ៤​ចំណុច ដើម្បី​គ្រប់​​​​​​​​​​​គ្រង​ភា​​​​​​​​​​​​​​ព​មិនប្រក្រតី​​​​​​​​​​​​​​​​​នៅ​ថ្ងៃ ១៤​កុម្ភៈ​ផ​​​​​​​​​​​​​ងដែរ រួមមា​​​​​​​​​​​​​​​​ន ការ​ផ្សព្វផ្សាយ​​​​​​​​​​ទៅដល់​​​​​​​​​​​​សិស្សានុសិស្ស​កុំ​មានការ​យល់​ច្រឡំ​ចំពោះ​​អត្ថន័យ បុណ្យ​នៃ​​​​​​​​​​​​​សេចក្ដី​ស្រឡាញ់ ពង្រឹង​​​​​​​​​​​លើ​បទ​​​​​​​​​​​​​​​​​​​បញ្ជាផ្ទៃក្នុង​សាលា​​​​​​​​​​អោយ​ម៉ឺ​​​​​​​​ង​​​​​​​ម៉ាត់​ជាពិសេស​តាមដាន​ អវត្តមាន ​ជំរុញ​ក្រុមប្រឹក្សា​យុវ​​​​​​​ជន ​តាមរ​​​​​​​​​​​​​​​​​យៈ​កម្មវិធី មិត្ត​អ​​​​​​​​​​​​​​​ប់រំ​មិត្ត និង​ធ្វើការ​ទំ​​​​​​​​​នាក់ទំ​​​​​​​​​​​​​​​​​​​​​​​​​​​នង​ដល់​មាតាបិតា​សិស្ស​ជា​​​​​​​​​បន្ទាន់​​​​​​​​​នៅពេល​​​​​​​​​​​សង្កេតឃើញ​​​​​​​​​មាន​ភា​​​​​​​​ពមិ​​​​នប្រក្រតី​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmershare