អុញនោះថាមែនៗ! សាឡាត់ ស្រីឡាង បានដាក់បណ្ដឹង និង បានប្រកាសបែប…

ប្រិយមិត្តប្រាកដជាបានដឹងនូវប្រធានបទដែល​កំពុង​ក្ដៅគគុក​បន្ទាប់ពី​អតីត​ប្រពន្ធ​ម្ចាស់​ផលិតកម្ម LD Picture បានចេញ​មុខ​ឡាយ​វីដេអូ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ហែកកេរ្ដិ៍​រឿង​ប្ដី​មាន​ស្រី​កំណាន់ ដោយអ្នកនាងបាន​អះអាងថា​ជា​តារា​សម្ដែង​វ័យក្មេង សាឡា​ត់ ស្រឡាង នោះ កាន់តែ​ធ្វើឱ្យ​មហាជន​ចង់​បន្ត​តាមដាន​ខ្លាំង ព្រោះ​យប់មិញ​នេះទៀតអតីតភរិយាដែលកាន់គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Panhchana June ទើបតែ​ឡាយ​វីដេអូ​ទម្លាយ​ហែកហួរ​ពី​រឿងអាស្រូវ​ខាងលើ​ខ្ទេច​គ្មាន​សល់ម្តងទៀត ។​

ហើយរឿងនេះមាន​មហាជន​ចាប់អារម្មណ៍​ខ្លាំង​នៅឡើយ នៅមុខ​នេះ​បន្ដិចតារា​សម្ដែង សាឡា​ត់ ស្រី​ឡាង បាន​បង្ហោះ​សារ​ឆ្លើយតប​នៅលើ​ហ្វេ​ស​ប៊ុ​ក ព្រមជាមួយ​ពាក្យបណ្ដឹង​ពីរ​សន្លឹក ដោយ​ក្នុង​ខ្លឹមសារ​នៃ​ពាក្យបណ្ដឹង​នោះ បាន​ចោទ​ប្ដឹង​ទៅលើ​អតីត​ប្រពន្ធ​ម្ចាស់​ផលិតកម្ម LD Picture ឈ្មោះ Soth Panhchana បាន​ប្រព្រឹត្ត គឺជា​ការជេរប្រមាថ អះអាង​បំផ្លើស និង ជាការ​ទម្លាក់​កំ​ហុក​ដោយ​អ​សុទ្ធចិត្ត​ដោយបាន​ចោទប្រកាន់​មួលបង្កាច់​ផ្ទុយ​ពី​ការពិត​ ។

ហើយប្ដឹងទារសំណងជំងឺចិត្ត ១០ ម៉ឺនដុល្លារ ព្រមទាំងលុបការផុសទាំងឡាយណា​ដែលធ្វើឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់ខ្លួន និង ចេញមុខសុំទោសជាសាធារណៈ ៕

 

អត្ថបទដោយ៖ លោក ​ប៊ុត ហេង

ប្រភព៖​ ហ្វេសប៊ុក