នៅថ្ងៃទី០៣ មីនា ខាងមុខនេះ មន្រ្តីនឹង​ចុះធ្វើជំរឿនសម្រាប់ឆ្នាំ២០១៩ ហើយ….

ក្នុងឱកាសចូលរួម​បិទសន្និបាត ការងារ​ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅ សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តាំពលរដ្ឋទូទាំង​ប្រទេស​មិនត្រូវចាកចេញពីផ្ទះនោះឡើយ នៅថ្ងៃទី០៣ មីនា ២០១៩ ខាងមុខនេះ ដោយការ​អំពាវនាវយ៉ាងដូច្នេះពីសម្តេចបានធ្វើឡើង។

ចំពោះហេតុផល​នៃការអំពាវនាវមិនឲ្យ​ពលរដ្ឋចេញពីផ្ទះនេះក៏ត្រូវបានសម្តេចប្រមុខ​បញ្ជាក់​ច្បាស់ៗ​ងាយយល់​បាត់ឆ្ងល់ថា ដោយសារតែមន្រ្តីនឹង​ចុះធ្វើជំរឿន​សម្រាប់​ឆ្នាំ២០១៩ ដើម្បី​ចង់​ដឹងពីតួរលេខពិតប្រាកដ របស់ប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស បន្ទាប់ពីធ្វើការ​ជំរឿន​ និងបូកសរុប​ចំនួនប្រជាជនជាក់ស្តែង ហើយការធ្វើ​ជំរឿននេះ​មានសារសំខាន់ និងជាប្រភពតែមួយគត់ដែលអាចផ្ដល់ទិន្នន័យពេញលេញ និងច្បាស់​លាស់ ព្រមទាំងបានកំណត់ចរិកលក្ខណៈ និងស្ថានភាពរស់នៅពិតប្រាកដរបស់​ប្រជាជន នៅទូទាំងប្រទេសផងដែរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmertopnews