ភ្ញាក់ព្រើត! នារី​ម្នាក់បានសម្រេច​ចិត្ត​រៀបការ​ជាមួយ​តុក្កតា zombie គួរ​ឲ្យ​ខ្លា​ច….

នារី​ម្នាក់បានសម្រេច​ចិត្ត​រៀបការ​ជាមួយ​តុក្កតា zombie គួរ​ឲ្យ​ខ្លា​ចមួយ បង្ក​ការចាប់អារម្មណ៍ និង​ ហួសចិត្ត​យ៉ាងខ្លាំង ដែល​ពិធី​រៀបការ​នេះ​បាន​ប្រព្រឹត្តិ​ឡើងដោយមាន​ការចូលរួម​ពី​សំណាក់ក្រុមគ្រួសារ និង ​តុក្កតា zombie ជាច្រើន​ទៀត នៅ​ក្រុង Tiverton រដ្ឋ Rhode Island សហរដ្ឋអាមេរិក ។

នារី​ខាងលើ​មានឈ្មោះ Felicity Kadlec អាយុ ២០​ ឆ្នាំ ចំណែក​តុក្កតា zombie នោះ​មានឈ្មោះ Kelly Rossi ដែល​ត្រូវបាន​នាង​អះអាងថាមាន​អាយុ ៣៧​ ឆ្នាំ ។

​​នាង Felicity Kadlec បានបង្ហាញ​អារម្មណ៍​ថា នាង​សប្បាយរីករាយ​ខ្លាំងណាស់ ដែល​ក្ដី​ស្រ​ម៉ៃ​របស់​នាង​ក្លាយជា​ការពិត ខណៈដែល​មុននឹង​រៀបការ​ពួកនាង​បានរស់នៅ​ជាមួយគ្នា ៤ ​ឆ្នាំ​មកហើយ ហើយ​ហេតុផល​ដែល​នាង​សម្រេចចិត្ត​រៀបការ​នេះ ព្រោះតែ​នាង​ហាក់ដូច​ជាមាន​សុភមង្គល​ពេលដែល​បាន​នៅ​ជិត​តុក្កតា zombie មួយ​នោះ ។

គួរ​បញ្ជាក់ថា ថ្វីបើ​ពិធី​រៀបការ​ខាងលើនេះ ចំណាយ​អស់​តែ ៥០០​ ដុល្លារ ប៉ុន្តែ Felicity Kadlec បាន​ប្រាប់ថា ពិធី​មង្គល​របស់​នាងពិតជា​ស្រស់បំព្រង និង​ ល្អឥតខ្ចោះ ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ popular