ក្បួន​ហែ​អ្នកតាចិន ដ៏ព្រឺព្រួច ធ្វើឡើងយ៉ាងគគ្រឹកគគ្រេងនៅតាមដងផ្លូវ ភ្នំពេញ

នៅក្នុងពេលថ្មីៗនេះ អ្នកដែលនៅក្នុងតំបន់ ផ្សារអូឬស្សី ច្បាស់ជាបានដឹងហើយថា ក្បួន​ហែ​អ្នកតាចិនបានធ្វើឡើងយ៉ាងគគ្រឹកគគ្រេង នៅតាមដងផ្លូវនៃរាជធានីភ្នំពេញ ។

ជាក់ស្តែងនៅក្នុងការហែរអ្នកតាចិននេះ គឺបានភាគច្រើនបានបង្ករភាព ព្រឺព្រួច និងធ្វើឲ្យមានការភ្ញាក់ផ្អើលដោយសារតែ នៅក្នុងការសម្តែងនោះដូចជាអ្នកតាបានយកវត្ថុចុងស្រួចៗ យកទៅធ្វើការចាក់លើ មុខ មាត់ ពា​ល់ អណ្ដាត ឬ​យក​កាំបិត​អាលអណ្តាត។

បើតាម​ជំនឿ​របស់​ជនជាតិ​ចិន និង​សែស្រឡាយ​ចិន​នៅ​កម្ពុជា ពួកគេ​ជឿ​ឬ​ទ្ធិ​អំណាច​របស់​អ្នកតាចិន​ទាំងនោះ ដែល​មក​បណ្ដេញ​ឧបទ្រពចង្រៃ ហើយ​ផ្ដល់​សេចក្តីសុខ​ចម្រើន​ដល់​ពួកគេ ពោលគឺ​អ្នកខ្លះ​ទិញ ឬ​ជាវ ក្រដាស ឬ​យន្ត ដែលមាន​លោហិត​ចេញពី​ខ្លួន​អ្នកតា​ទាំងនេះ យកទៅ​បិត​នៅតាម​ផ្ទះ ឬ​ដាក់​តាម​ខ្លួន​ទៀតផង​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព​៖ khmer.social