គួរឲ្យសរសើរ! នាយ ពាក់មី៖ ពីកម្មករសំណង់ក្លាយជាអ្នកដឹកនាំរឿង​ ដោយ…..

ប្រិយមិត្តប្រាកដជាបានស្គាល់នូវតារាកំប្លែងប្រុសដ៏មានប្រជាប្រិយភាពគីនាយ ពាក់មី បើនិយាយពីការងារក្នុងអាជីបជាអ្នកសិល្បៈវិញគឺមួយរយះពេលនេះ ឃើញថាលោករវល់ច្រើន រឿងការផ្នែកសិល្បះ។

សូ​មបញ្ចក់ផងដែរថា នាយ ពាក់មី មិនត្រឹមតែជាអ្នកកប្លែងមួយមុខទេ លោកក៏ជាអ្នកនិពន្ធដឹកនាំសម្តែងរឿងជាច្រើនដែរ ថែមទៀតផង។

ជាក់ស្តែងរឿងរ៉ាវ ក្នុងសង្គមបច្ចុប្បន្ននេះ កំពុងតែធ្វើឲ្យមហាជនជាច្រើន មានការមិនពេញចិត្ត ក៏ដូចជាស្អប់ខ្ពើមខ្លាំង នៅសាហាយស្មន់ ប្រពន្ធលួចប្រុស ប្ដីលួចចិញ្ចឹមស្រី បានធ្វើឲ្យនាយ ពាក់មី បែកគំនិតនិងឃើញរឿងអប់រំខ្លីមួយ ដែលចំណង់ជើងថា “លោកប្ដី” ខ្សែភាពយន្តដែលឆ្លុះបញ្ជាំងពីជីវិតពិត នៅក្នុងសង្គមសព្វថ្ងៃ និងល្បិចប្ដីជាច្រើន ត្រូវបានលាតត្រដាងនៅក្នុងរឿងនេះ​ សូមជួយស៊ែរមួយដេីម្បីគាំទ្ររឿងខ្មែរ។

មិនត្រឹមតែប៉ុណ្ណឹងនាយ ពាក់មី បានសារខ្លីមួយ លើបណ្ដាញសង្គមថា´៖

ពីកម្មករសំណង់ក្លាយជាអ្នកដឹកនាំរឿង​ ដោយសារ ១​.ពេលទៅថត​ យកចិត្តទុកដាក់មេីលគេ ២​.ឆ្ងល់លួចសួគេ ៣​.រកឱកាសធ្វេីខ្លួនឯង ៤​.ធ្វេីហេីយស្តាប់គេរិះគន់ ៥​.ព្យាយាមរកអ្វីដែលថ្មី ៦​.បងប្អូនជួយបន្ថែមមេីលនៅខ្វះអីទៀត…? ៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក