ញាក់សាច់! ប្រទេសចិន បង្ហាញ​នូវ​បច្ចេកវិទ្យា​ថ្មី​ដែលមាន​មនុស្ស​យន្ត ជាអ្នក….

កាលពីពេលថ្មីៗនេះ ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ិន​ហួរ​បានបង្ហាញ​នូវ​បច្ចេកវិទ្យា​ថ្មី​បំផុត​របស់ខ្លួន​គឺ​ដាក់​ឱ្យប្រើ​សាកល្បង​នូវ​អ្នកអាន​ព័ត៌មាន​មនុស្ស​យន្ត​ ដែល​មើលទៅ​គឺ​ពិតជា​ដូច​ទៅនឹង​មនុស្ស​ពិត​ខ្លាំងណាស់ ដោយ​ប្រើ​នូវ​បច្ចេកវិទ្យា​ប្រាជ្ញា​សិប្បនិម្មិត​។

អ្នកអាន​ព័ត៌មាន​ ដែល​ដាក់ឈ្មោះថា Xin Xiaomeng​មានការ​តុបតែង​មុខមាត់​ស្ទើរ​តែ​ដូច​មនុស្ស​ពិត​អ៊ីចឹង ​និង ​បង្ហាញខ្លួន​អាន​ព័ត៌មាន​ក្នុង​ឃ្លី​ប​វីដេអូ​ខ្លី​មួយ​ ដែល​គេ​គ្រោង​នឹងដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​​នៅ​ខែមីនា​ខាងមុខនេះ​។

នាង​ត្រូវបាន​បង្កើតឡើង​ ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​សហការ​ជាមួយ​ក្រុម​ហ៊ុ​Sogou​ ដោយ​សម្លេង​ និង​មុខមាត់​ត្រូវបាន​យក​លំនាំ​តាម​អ្នកអាន​ព័ត៌មាន​ស្ត្រី​ពិត​មួយរូប​នៅ​សារព័ត៌មាន Xinhua មាន​ឈ្មោះថា Qu Meng ប៉ុន្តែ​គេ​នៅ​មិនទាន់​បានដឹងថា តើ​មនុស្ស​យន្ត​នេះ ​អាច​អាន​ព័ត៌មាន​ជា​ភាសា​អង់គ្លេស​បាន​ឬ ​យ៉ាងណា​នោះទេ ​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ popular