ប្រពៃណាស់! លោកឧកញ៉ា ឡេង ណាវ៉ាត្រា ចំនាយលុយ១លានដុល្លាដើម្បី….

លោក ឧកញ៉ា ឡេង ណាវ៉ាត្រា រួចមកលោកមានអាជីវកម្មជាមួយអចលទ្រព្យ ជារើយលោកតែងតែជួយដល់បងប្អូនក្រីក្រ ទុរគតជន ជាពិសេសផ្តល់ជូនការងារអោយមនុស្សជាច្រើននាក់ទៀតផងយ៉ាងណាមិញមុននេះបន្តិច ប្រភពហ្វេសប៊ុកលោក ឧកញ៉ាបានលើកឡើងថា៖

“#ជួយshareបើមាន អ្នកចុះឈ្មោះរៀនភាសារកូរ៉េចាប់ពី1000នាក់ឡើងទៅខ្ញុំនិងចំនាយប្រាក់1លានដុល្លា #ទិញដីនឹង #សង់អាគា #ជួលគ្រូបង្រៀនដោយឥតគិតថ្លៃ ។ #សូមយោបល់បងប្អូនផងតើខ្ញុំធ្វើឬអត់ខ្ញុំសង្កេតឃើញថា បងប្អូនដែលរៀនភាសាកូរ៉េ មានកាលំបាកច្រើន។ ហើយពេលមិនបានទៅខាតទាំងលុយទាំងពេលវេលា ការចំណាយទាំងនោះ អស់ទៅលើទី1 ហូបចុក ទី2 ស្នាក់នៅ ទី 3 ថ្លៃសិក្សា ទី 4 ខ្វះខាត ព័ត៌មាន ចាញ់បោកគេទី 5 ខ្វះពេលវេលាឡើងចុះស្រុកកំណើតបំពេញឯកសារផ្សេងៗ ផលវិបាកទាំងអស់នេះធ្វើអោយបងប្អូនដែលមានជីភាពទីទាល់ក្រស្រុកស្រែមិនអាចមានឱកាស ទៅបំរើកាងារនៅប្រទេសកូរ៉េបានឡើយ ។ គឺគាត់ទៅថៃ ព្រោះគាត់ត្រូវការលុយដោះស្រាយប្រចាំថ្ងៃឆាបប់ៗហើយ ពិបាករកកាងារដែលមានពេលវេលាសំរាប់សំរាប់ រៀនផង ធ្វើការផង និងមិនដឹងរៀបចំជីវិតបែបណាជាមធ្យមអ្នកដែលប្រលងទៅធ្វើការនៅកូរេ តាំងពីរៀន រហូតដល់ប្រឡង បានទៅធ្វើការនៅកូរ៉េចំណាយតិចបំផុត 3000 ដុល្លារ ក្នុងមួយនាក់និងប្រើពេលពី1ឆ្នាំទៅ3ឆ្នាំទើបបានទៅ ដែលការចំណាយទាំងអស់នេះ សម្រាប់បងប្អូនដែលមានចំណូលតិច។គ្រួសារខ្វះខាត មិនអាចមានឱកាស ក្នុងការចូលរៀន ដើម្បីប្រលង ទៅកូរ៉េបានទេ ដូច្នេះ #ខ្ញុំសម្រេចចិត្តថាចង់បើកសាលាបង្រៀនភាសាកូរ៉េដោយមិនគិតថ្លៃនិងមានការងារធ្វើនៅទីតាំងក្បែរសាលារៀនផ្ទាល់ ដើម្បីផ្គត់ផ្គង់ការចំណាយ ការហូបចុក ការស្នាក់នៅ និងប្រាក់សម្រាប់ប្រើប្រាស់ផ្សេងៗ ដូចជាសំបុត្រយន្តហោះជាដើម បើសិនមានអ្នក ចុះឈ្មោះចាប់ពី 1.000 នាក់ឡើងទៅ ខ្ញុំនឹងសាងសង់សាលា ភាសាកូរ៉េដោយឥតគិតថ្លៃ និងមានការងារអោយធ្វើ ប្រាក់ប្រចាំថ្ងៃទាបបំផុត 3ម៉ឺនរៀល ដល់ 20មឺនរៀលក្នុងមួយថ្ងៃ តាមជំនាញ ។ហើយនិងសម្របសម្រួល ផលលំបាកខាងលើដូច្នេះអ្នកដែល ធ្វើការនិងរៀនបណ្ដើរទោះបី មិនបានទៅ ក៏មានចំណូលនិងមានកាងារធ្វើដែ ដោយមិនមានការខាតបង់ពេលវេលា និងលុយកាក់ឡើយ៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក