បើឃើញមន្ត្រីធ្វើការមិនល្អ​ សូមរាយការណ៍ទៅក្រសួងតាមលេខទូរសព្ទទាំងនេះ

ដើម្បី​ពង្រឹង​ការងារ​​ផ្ដល់​ប័ណ្ណ​បើកបរ​ ការ​ចុះ​បញ្ជី​យានយន្ត ការ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ និង ការ​អនុញ្ញាត​ធ្វើ​អាជីវកម្ម​ដឹក​ជញ្ជូន​ជា​ដើម​នោះ នាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវ​គោក​ នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​ អ្នក​ទទួល​សេវាកម្ម ជួយ​រាយការណ៍​​ពី​ភាព​មិន​ប្រក្រតី​ដែល​កើត​ចេញ​ពី​មន្ត្រី​បម្រើ​សេវា​សាធារណៈ។

ប្រជាពលរដ្ឋ​អាច​ចូល​រួម​​ផ្ដល់​ព័ត៌មាន​ដល់​នាយកដ្ឋាន ដោយ​​បញ្ជាក់​អំពី​ឈ្មោះ​មន្ត្រី ទីតាំង​ផ្ដល់​សេវា​សាធារណៈ វេលា​ដែល​បាន​ផ្ដល់/ទទួល​សេវា (ថ្ងៃ​ខែ​ឆ្នាំ​ម៉ោង) ទៅ​កាន់​ទំព័រ​ Facebook ផ្លូវ​ការ​ “នាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវ​គោក” ឬ អាច​ទំនាក់ទំនង​ផ្ទាល់​តាម​លេខ​ទូរសព្ទ ៖

  • 085 92 90 90
  • 015 92 90 90
  • 067 92 90 90

ការ​រាយការណ៍​នេះ​នឹង​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​នាយកដ្ឋាន​ដើម្បី​ងាយ​ស្រួល​ធ្វើ​ការ និង​ដោះ​ស្រាយ​បញ្ហា​មន្ត្រី​ដែល​មាន​ភាព​មិន​ប្រក្រតី ដើម្បី​ពង្រឹង​គុណភាព​សេវា​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ផង​ដែរ៕​

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ autobodia