អុញនោះថាមែនៗ! សម្តេច ហ៊ុន សែន បញ្ជា​ឱ្យសិក្សា​ដក​ដំណែង​មេ​បញ្ជាការ​….

មុននេះបន្តិចប្រភពហ្វេសប៊ុក ឯឧត្តម វីល្លាមបានលើកយក លទ្ធផលធំ៤ ដែលសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិង​ផ្ដល់យោបល់ពីបក្សខ្មែរក្រោកទទួលបានក្នង​កិច្ចប្រជុំប្រចាំឆមាសរបស់​ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ក្រោមអធិបតីភាពសម្ដេចតេជោ ខណៈដែលមានការភ្ជាប់វីឌីអូ conference ទៅគ្រប់ខេត្តក្រុងនិងយោធាទាំងអស់ ។

ហេីយសម្ដេចបានបញ្ជាផ្ទាល់ភ្លាមៗតែម្ដងទី១ ប្រតិភូគណបក្សខ្មែរក្រោកបានលេីកពីការសោកស្ដាយចំពោះលទ្ធផលប្រេីហឹង្សានៅក្នុងការចុះអនុវត្តន៍សាលដីកាខុសច្បាប់នៅ ភូមិគគី ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ដែលមានពាក់ព័ន្ធផលប្រយោជន៍អ្នកធំគ្រាក់ៗ​«បញ្ហានេះសម្ដេចតេជោបានឆ្លេីយតបភ្លាមថាលោកក៏បានសោកស្ដាយហេីយលោក​បញ្ជាផ្ទាល់អោយពិនិត្យដកមេបញ្ជាការយោធាខេត្តព្រះសីហនុពីតំណែង»ដោយឡែកសម្ដេចតេជោគម្រាមដកដំណែងចោលអភិបាលរងខេត្តព្រះសីហនុបេីនៅតែពាក់ព័ន្ធនិងបញ្ហាដីធ្លី ។

ទី២ ប្រតិភូគណបក្សខ្មែរក្រោកបានលេីកពីបញ្ហាគ្រួសារនិយមក្នុងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងលោក ធឹម សុផា ដែលសណ្ដោងបងប្អូនកូនក្មួយ២២​នាក់មកនៅធ្វេីការក្រោមនាយកដ្ឋានតែមួយ«បញ្ហានេះសម្ដេចតេជោ ថាវាជាការខុសឆ្គង បេីសិនមានករណីនេះក្នុងនាយកដ្ឋានតែមួយ តែមានចំណុចខ្លះដែលត្រូវលេីកលែង ប្រសិនជាបញ្ហានោះវាកេីតពីការស្រលាញ់គ្នារបស់កូនៗ បានភ្ជាប់សាច់ឈាមគ្នា»

ទី៣ ប្រតិភូគណបក្សខ្មែរក្រោកបានលេីកពីបញ្ហាការរំលោភយកចំការស្រល់របស់អតីតព្រះមហាវី​រក្សត្រនៅខេត្តមណ្ឌលគីរី​«បញ្ហានេះសម្ដេចតេជោបានហៅតាមអតីតបាលខេត្តអោយបានទទួលដឹងលឺ»

ទី៤ ប្រតិភូគណបក្សខ្មែរក្រោកបានលេីកពីបញ្ហាដំណោះស្រាយលេីផលកសិកម្មដែលគ្មានទីផ្សាជាពិសេសបញ្ហាកង្វះខាតទឹកខណៈភាពរាំងស្ងួតមកដល់នាពេលខាងមុខ​«បញ្ហានេះសម្ដេចតេជោបានបញ្ជាផ្ទាល់ទៅគ្រប់ខេត្តក្រុងអោយដោះស្រាយបញ្ហាប្រភពទឹកដល់កសិករតែម្ដង»៕

 

ដកស្រង់ដោយ​៖ លោក ប៊ុត ហេង

ប្រភព៖ khmertopnews