កក្រើក! កំពូលតារាចម្រៀង៤ឌួងត្រូវជ្រើសរើសជា Coach ក្នុងកម្មវិធី X Fact…..

កាលពីឆ្នាំមុន មានពាក្យចរចារាមថា កំពូលតារាចម្រៀងលោក ខេមរ: សិរីមន្ត ត្រូវបានធ្វើជា Coach កម្មវិធីប្រលងចម្រៀង Cambodia idol របស់ហង្សមាស។

ប៉ុន្តែលោកមិនត្រូវបានជ្រើសរើសក្នុងកម្មវិធីនោះទេ តែត្រូវបានជ្រើសរើសក្នុងកម្មវិធីប្រលងចម្រៀងថ្មីមួយលំដាប់អន្តរជាតិ ដែលមានឈ្មោះថា​ X Factor Cambodia ។

កម្មវិធីប្រលងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក ឥឡូវនេះបានមកដល់ព្រះរាជាណាចក្រកម្ពុជាហើយ X Factor Cambodia ជាកម្មវិធីដែលលោកអ្នកទន្ទឹងនឹងធ្វើឲ្យសុបិនរបស់លោកអ្នកក្លាយជាការពិត ធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់អ្នកត្រូវបានទទួលស្គាល់ពីទស្សនិកជនរាប់លាននាក់ក្នុងមួយពព្រិចភ្នែក ។

គណកម្មការទាំងបួនលោក ខេមរៈ សិរីមន្ត កញ្ញា ឱក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធ និងកញ្ញា សុខ សីឡាលីន នឹងបន្ថែមថាមពលសំឡេង បង្កើនសមត្ថភាពច្រៀងរបស់អ្នកដើម្បីប្រកួតសំឡេងក្នុងសមរភូមិដ៏អស្ចារ្យមួយនេះ ។

បេក្ខជនគ្រប់ភេទដែលមានអាយុចាប់ពី 14ឆ្នាំឡើងទៅ អាចដាក់ពាក្យចូលរួមប្រលង ច្រៀងទោល ឬច្រៀងជាក្រុម ក្នុងកំពូលកម្មវិធីប្រលងចម្រៀងដ៏អស្ចារ្យប្លែកពីគេមួយនេះ។ ម្ចាស់ជ័យលាភីនឹងទទួលបានប្រាក់រង្វាន់ 100 លានរៀល និងក្លាយខ្លួនជាតារាចម្រៀងកុងត្រាជំនាន់ថ្មី របស់ផលិតកម្មរស្មីហង្សមាស ។

ពាក្យសុំចូលរួមប្រលងមានដាក់លក់ចាប់ពីថ្ងៃនេះតទៅហើយ នៅក្រុមហ៊ុនហង្សមាសវីដេអូ និងនៅតាមតំណាងចែកចាយប្រចាំតំបន់របស់ក្រុមហ៊ុន KHMER BEVERAGES ។

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerrelease