ចូលរូមអបអរ! អតីតតារាចម្រៀងដ៏ល្បីកញ្ញា នីរ័ត្ន បានរៀបការ នៅអូស្រ្តាលី

អតីតតារាចម្រៀងដ៏ល្បីឈ្មោះ កញ្ញានីរ័ត្ន បានបញ្ចប់ជីវិតជាអ្នកសិល្បៈ ទៅសាងសុភមង្គលជាមួយនឹងគូដណ្តឹងនៅក្រៅប្រទេស ដែលមកទល់នឹងពេលនេះអស់រយៈពេលជិត១ឆ្នាំមកហើយ ស្របពេលដែរនាងទទួលបានសុភមង្គលយ៉ាងខ្លាំង ពីអនាគតស្វាមីជាទីស្រលាញ់របស់នាង។

តែពេលនេះក៏ស្រាប់តែទទួលបានដំណឹងយ៉ាងល្អ ខណៈពេលដែលនាងបានសម្រេចចិត្ត ចូលរោងការជាមួយនឹងអនាគតស្វាមីនៅឯក្រៅប្រទេស ដោយនឹងបានរៀបចំរៀបការតាមបែបអ៊ឺរ៉ុបកាលពីពេលកន្លងទៅនេះ មិនត្រឹមតែប៉ុណ្ណោះតាមប្រភពអ្នកជិតស្និទ្ធរបស់តារារូបនេះ បានបង្ហើបថានៅខែក្រោយនេះ នាងនឹងរៀបការម្តងទៀត តាមបែបប្រពៃណីខ្មែរវិញម្តង។

ដំណឹងមួយនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះស្រាប់តែស្ងាត់ៗទទួលបានរឿងល្អ តារាស្រីរូបនេះ បានកាន់ដៃគ្នាចូលរោងការជាមួយនឹងអនាគតស្វាមី យ៉ាងឆាប់រហ័ស។

ទន្ទឹមនឹងនេះដែរ បណ្តាអ្នកលេងហ្វេសប៊ុក ក៏បាននាំគ្នាចូលរួមអបអរដល់នាង នៅពេលដែលទទួលបានក្តីប្រាថ្នាដែលខ្លួនប្រាថ្នាបានរៀបការជាមួយនឹងគូអនាគតដែលខ្លួនស្រលាញ់ យ៉ាងដូច្នោះ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload