កាន់តែទំនើប! បើក Facebook មិន​បាច់​ប្រើ​លេខ​សម្ងាត់​ទៀតឡើយឆាប់ៗនេះ

បណ្ដាញ​សង្គម​យក្ស Facebook កំពុង​តេស្ត​មុខងារ​ថ្មី​មួយ​ទៀត ដែល​អាច​សម្គាល់​មុខ​មនុស្ស​បាន។ មុខងារ​ស្កេន​ទម្រង់​មុខ​នេះ នឹង​ជួយ​ឲ្យ​អ្នក​ប្រើប្រាស់ Facebook អាច​បង្កើន​សុវត្ថិភាព​លើ​គណនី​​របស់​ខ្លួន​បន្ថែម​ទៀត។

លើស​ពី​នេះ នៅ​ពេល​បើក​ចូល (Log in) គណនី Facebook អ្នក​ប្រើប្រាស់​មិន​បាច់​ចុច​លេខ​សម្ងាត់​ក៏​បាន​ដែរ ដោយ​គ្រាន់​តែ​ស្កេន​មុខ​នោះ​នឹង​អាច​ប្រើ Facebook បាន​ដូច​ធម្មតា។ មួយ​វិញ​ទៀត អ្នក​អាច​ប្រើ​មុខងារ​ស្កេន​មុខ​នេះ ដើម្បី​ដូរ​លេខ​សម្ងាត់ (ឬ​ក្នុង​ករណី​ភ្លេច​លេខ​សម្ងាត់) បន្ថែម​ពី​លើ​ការ​ដូរ​​ដែល​ត្រូវ​បញ្ជាក់​ដោយ​ប្រើ​សារ​ទូរសព្ទ និង​អ៊ីម៉ែល៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay