នារីថៃម្នាក់ធ្លាប់ជាប់គុកទាំងមានគត៌ព្រោះគ្រឿងញៀន ក្លាយជាសេដ្ឋីព្រោះតែ ……

អ្នកធ្លាប់តែឃើញគេយករូបគាត់មកសើចចំអកមែនទេ? នៅពេលដែលឃើញគាត់រៀបការជាមួយ បុរសដែលស្បែកខ្មៅ ដែលជាមហាសេដ្ឋីមួយរូប និងនារីថៃមា្នក់ដែលមានឈ្មោះថា Madam Bowie ប្រហែលជាមនុស្សជាច្រើនណាស់ដែលមិនបានស្គាល់ពីឈ្មោះរបស់នាង។

នារីដែលធ្លាប់ជាប់គុក និងស្វាមី

តើលោកអ្នកដឹងថានារីនេះជាអ្នកណាទេ? នាងគឺជាម្ចាស់ផលិតមួយឈ្មោះថា​ Madam Bovy Natural Span។ ហើយផលិតផលរបស់នាងកំពុងតែមានការលក់ចេញទៅក្រៅប្រទេសយ៉ាងច្រើនផងដែរ។ មុននឹងនាងមានថ្ងៃនេះនាងធ្លាប់កើតជំងឺផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរព្រោះកាលពីក្មេងនាងត្រូវបានជាប់គុកដោយសារគ្រឿងញៀនហើយពេលនោះគឺនាងកំពុងមានគភ៍ផងដែរ។

ហើយនាងមិនបានបន្ទោសអ្នកណាទាំងអស់អំពីរឿងនេះនាងតែងតែបន្ទោសខ្លួនឯងគ្រប់ពេល ពេលនឹកឃើញរឿងនេះដែលធ្វើឲ្យនាងមានមានវិប្បដិសារីដែលធ្វើខុសចំពោះគ្រួសាររបស់យ៉ាងខ្លាំង។ នៅពេលដែលនាងនៅក្នុងគុកនាងតែងតែគិតថា ពេលចេញទៅវិញថ្ងៃណាមួយនាងនឹងកែប្រែប្រវត្តិសាស្រ្តរបស់នាង នឹងក្លាយជាមនុស្សដ៏ល្អម្នាក់ នឹងតបស្នងនៅអ្វីគ្រប់យ៉ាងដែលនាងបានធ្វើ នឹងបាត់បង់ពីមុន។

នាងខ្ចីលុយអ្នកភូមិរបស់នាងដើម្បីចាយ រស់នៅបន្ទប់តូចមួយពេលខ្លះស្បែកជើងរបស់នាងដាច់គ្មានអ្វីពាក់ទៅធ្វើការហើយបាយមួយពេលនាងចំណាយអស់តែ10បាតប៉ុណ្ណោះ ពេលខ្លះទៀតក៏ត្រូវដាច់បាយផងដែរ។ ជីវិតរបស់នាងគឺមិនធម្មតាដូចនារីដទៃទេគឺនាងតស៊ូគ្រប់ឧបសគ្គ។ ហើយវាអាចជាមេរៀនយ៉ាងល្អមួយសម្រាប់មនុស្សដទៃទៀតគឺត្រូវតស៊ូដល់ទីបញ្ជប់។ រហូតដល់ព្រះបានប្រទានបុរសសញ្ចាតិនីហ្សេរីយ៉ាឲ្យនាង នេះគឺជារង្វាន់ធំក្នុងឆាងជិវិតរបស់នាង ចាប់តាំងពីនាងស្គាល់គាត់ នាងដូចជាព្រះនាងCinderrela អញ្ចឹង។

នាងបានជួបបុរសអ្នកមានវ័យក្មេងម្នាក់នេះនៅ BTS. ពេលនោះភ្លើងស្នេហ៏បានចាប់ផ្តើម ពេលស្គាល់គាត់ដំបូងពិតជាពិបាកក្នុងការនិយាយសារសងគ្នាណាស់ពីព្រោះនាងមិនចេះភាសាអង់គ្លេស ហើយយើងតែងតែត្រូវការអ្នកបកប្រែឲ្យយើងជានិច្ចបូករួមជាមួយនឹងវប្បធម៍ នឹងការរស់នៅខុសគ្នាផងដែរវាពិតជាធ្វើឲ្យមានការពិបាកណាស់ ប៉ុន្តែមិនជាអ្វីនាងនៅតែតស៊ូដើម្បីក្តីស្រលាញ់មួយនេះ។ រយះពេល3ឆ្នាំមកហើយដែលពួកយើងបានស្រលាញ់គ្នានឹងខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ដែលបានបុរសវ័យក្មេងអ្នកមានម្នាក់នេះធ្វើជាប្តី។ ទទួលបានប្តីល្អ នឹងរឿងអាពិពាហ៏ដ៏ហឹកហាក់មួយវាជាសុបន្តិរបស់កញ្ញាតាំងតែពីនៅក្មេងមកម្ល៉េះ។

ប្តីរបស់ហាក់ដូចជាព្រះដែលធ្វើឲ្យជីវិតរបស់នាងរស់ឡើងវិញអញ្ចឹង នឹងដូចជាការចាប់កំណើតជាលើកទីពីរផងដែរ។ យើងរស់នៅជាមួយយគ្នាដោយមានក្តីសុខ សុខទាំងថ្ងៃនឹងទាំងយប់។ ហើយគាត់បានផ្តល់ប្រាក់ឲ្យនាងមួយចំនួនដើម្បីឲ្យនាងបើកការរកសីុ នឹងពីគ្មានអ្វីទាល់តែសោះអាចក្លាយជាសេដ្ឋី មានផ្ទះរស់នៅធំស្កឹមស្កៃ មានឡានទំនើបៗជិះ ពីមនុស្សដែលគេមិនសូវស្គាល់ មិនចង់រាប់អានក្លាយទៅជាមនុស្សល្បីហើយសព្វថ្ងៃនេះនៅបណ្តាយសង្គម Facebookរបស់នាងកំពុងមានអ្នកFollowរហូតទៅដល់60,000នាក់។ នេះក៏ជាមេរៀនល្អដ៏ល្អមួយសម្រាប់អ្នកផ្សេងៗទៀតដើម្បីឲ្យមានការតស៊ូរក្នុងជីវិត៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmernewshome