ពេជ្រ សូលីកា ព្រលយពាក្យទៅកាន់ នីកូ ថា “ដរាបណាក្រាស់មិនទាន់ចូលរោងការ …..”

តារាចម្រៀង លោក នីកូ ចាប់ដៃគូជាមួយ ពេជ្រ សូលីកា តាមរយៈបទចម្រៀងដែលពួកគេធ្លាប់ច្រៀងរួមគ្នាគឺបទ “បង្ខំចិត្តបែក” ឆក់បេះ​ដូ​​​​​​​​​​​​​​​ងអ្នកគាំទ្រឱ្យកាន់តែស្រឡាញ់ពួកគេទាំងពីរថែមទៀត ពីព្រោះពួកគេសំដែង និងច្រៀងពិតជាសាកសមគ្នាខ្លាំងណាស់។

អ្នកគាំទ្រហាក់ចាប់អារម្មណ៍ពួកគេទាំងពីរខ្លាំងណាស់ ព្រោះកញ្ញា ពេជ្រ សូលីកា តែងតែបង្ហោះភាពស្និតស្នាលជាមួយនីកូជាច្រើនលើកច្រើនសារ ដល់ថ្នាក់មហាជនគិតថា ពួកគេទាំងពីរពិតជាសាមសមគ្នា និងស្រឡាញ់គ្នាពិតប្រាកដ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ តារាចម្រៀង ពេជ្រ សូលីកា បានបង្ហោះសារមួយ ដែលធ្វើឱ្យមហាជនសាទរ និងគិតថា ពួកគេទាំងពីរស្រឡាញ់គ្នា។ សារដែលកញ្ញាបានបង្ហោះ គឺបានរៀបរាប់ថា “ដរាបណាក្រាស់មិនទាន់ចូលរោងការក្តីសង្ឃឹមនៅតែមាន😁😂🤫🙊“។ យ៉ាងណាមិញ មហាជនពិតជាសប្បាយចិត្ត និងអបអរសាទរយ៉ាងខ្លាំង ហើយសង្ឃឹមយ៉ាងមុតមាំថា ពូកគេនឹងចូលរោងការជាមួយគ្នានៅថ្ងៃណាមួយមិនខាន៕

សារដែល សូលីកា បង្ហោះកន្លងមក

 

អត្ថបទដោយ៖ លោក ប៊ុត ហេង