ប្រពៃណាស់! លោក លោក ហេង ឡុង និងអ្នកនាង ចន ច័ន្ទលក្ខិណា បានធ្វើ…

កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ម្សិលមិញនេះ លោក ហេង ឡុង ធ្លាប់បានបញ្ជាក់រួចមកហើយថា៖

“ខ្ញុំនឹងដកប្រាក់ចំណេញ ១០០០ដុល្លារ ក្នុង ១ល្វែង សម្រាប់ជួយសិល្បៈចាស់ជរា និងក្មេងកំព្រា នៅខេត្តព្រៃវែង ចាប់បើកលក់ ពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ នេះតទៅ ផ្ទះល្វែងមនុស្សធម៌​” ដែលនេះស្តែងចេញពីទឹកចិត្តដ៏ល្អបំផុតមួយ សឹងតែមិនគួរឲ្យជឿ ដែលលោកសុខចិត្តលះបង់ថវិកាផ្ទាល់ខ្លួនធ្វើរឿងមួយនេះ។

ចំណែកក្នុងថ្ងៃនេះ លោក និងអ្នកនាង ចន ច័ន្ទលក្ខិណា បានរៀបចំ ពិធីសម្ពោធការដ្ឋានសាងសង់ផ្ទះល្វែងរបស់ក្រុមហ៊ុន Heng Loong Resident ជាផ្លូវការហើយ។ ក្នុងនោះអ្វីដែលកាន់តែពិសេសថែមទៀតនោះ លោក ក៏បានចូលរួម ធ្វើកិច្ចការមនុស្សធម៌ផងដែរ ដោយយក សម្ភារៈសិក្សា ទៅចែកជូនកូនៗកុមារកំព្រា នៅខេត្តព្រៃវែង ចំនួន 200នាក់ ថែមទៀតផង នេះហើយស្តែងចេញនូវទឹកចិត្តសប្បុរសធម៌ពិតៗ របស់ លោក និងអ្នកនាង ចន ច័ន្ទលក្ខិណា៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហេង ឡុង