១០ ចំនុច ដើម្បីជោគជ័យរបស់សេដ្ឋីចិនពាន់លានដុល្លារ Jack Ma

សេដ្ឋីពាន់លានដុល្លារ Jack Ma ជាស្ថាបនិកក្រុមហ៊ុនលក់ផលិតផលអនឡាញ Alibaba Group ដែលជោគជ័យលើជំនួញបច្ចេកវិទ្យា និងជាសេដ្ឋីដែលមានជាងគេបំផុតនៅចិនលេខ ២ នៅឆ្នាំ២០១៧។ លោក Jack Ma ជាសហគ្រិនដំបូងគេរបស់ចិនដែលទស្សនាវដ្តី Forbes បានដាក់នៅក្នុង Cover របស់ខ្លួន ហើយសព្វថ្ងៃនេះលោកមានទ្រព្យសម្បត្តិសរុប ៣៩.៥ ពាន់លានដុល្លារអាមេរិក។ តើលោក Jack Ma មានចំនុចអ្វីខ្លះបានធ្វើឲ្យលោកជោគជ័យមកដល់សព្វថ្ងៃនេះ? ១០ ចំនុច ដើម្បីជោគជ័យរបស់សេដ្ឋីពាន់លានដុល្លារ Jack Ma ដូចខាងក្រោមនេះ៖

១) សុំានឹងការបដិសេដ

ជាដំបូងអ្នកគួរតែសុំានឹងការបដិសេដមិនឲ្យធ្វើការសិន ហើយអ្នកគួរតែយល់ថា នោះមិនមែនជាចំនុចចុងក្រោយនៃជីវិតរបស់អ្នកទេ។ លោកមានប្រសាសន៍ថា “ទំរំា ខ្ញុំបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ ខ្ញុំបានប្រឡងធ្លាក់ជាច្រើនលើកច្រើនសារ” លោក Jack Ma បានដាក់ពាក្យសុំធ្វើការនៅកន្លែងជាច្រើន ឧទាហរណ៍ដូចជា ហាងភ្លៅមាន់បំពង KFC និងដាក់ចូលធ្វើជាប៉ូលីស តែលោកត្រូវបានគេបដិសេដមិនឲ្យធ្វើការ។ បន្ថែមពីនោះទៀត លោក Jack Ma បានដាក់ពាក្យចូលធ្វើការនៅសាកលវិទ្យាល័យ Harvard ចំនួន ១០ ដង តែត្រូវបានគេបដិសេដមិនឲ្យធ្វើការផងដែរ។ 

២) រក្សាក្តីសុបិនរបស់អ្នកឲ្យមានជីវិត

អាថ៌កំបាំងនៃភាពជោគជ័យ គឺរក្សាក្តីសុបិនរបស់អ្នកឲ្យនៅមានជីវិត។ អ្នកគួរតែរក្សាក្តីសុបិនរបស់អ្នកឲ្យនៅមានជីវិត ពីព្រោះក្តីសុបិននោះនឹងក្លាយជាការពិតនៅថ្ងៃណាមួយ ប្រសិនបើអ្នកប្រឹងប្រែងឲ្យអស់ពីសមត្ថភាព។

៣) ផ្តោតទៅលើវប្បធម៌នៃការចែករំលែក

ដំបូងលោកបង្កើតក្រុមហ៊ុន ត្រឹមតែមនុស្ស ១៨ នាក់ តែឥលូវមានរហូតដល់រាប់ម៉ឺននាក់ ដូចនេះគន្លឺះដែលជោគជ័យទៅលើជំនួញ គឺអភិវឌ្ឍន៍វប្បធម៌ជួួយគ្នាទៅវិញទៅមកច្រើនជាងការធ្វើការដើម្បីតែលុយមួយមុខ។

៤) កុំខ្វល់ពីការរិះគន់អ្នកដទៃ

នៅពេល Jack Ma ចាប់ផ្តើមបង្កើតក្រុមហ៊ុននេះជាលើកដំបូង មនុស្សជាច្រើនតែងតែនិយាយថា គំនិតរកស៊ីរបស់លោកឆ្គួតៗ តែសព្វថ្ងៃនេះ មនុស្សរាប់លាននាក់កំពុងប្រើប្រាស់គំនិតឆ្គួតៗរបស់លោក ហើយសព្វថ្ងៃនេះ លោកជាសេដ្ឋីដែលមានទ្រព្យសម្បត្តិពាន់លានដុល្លារផងដែរនៅក្នុងប្រទេសចិន។

៥) ការលើកទឹកចិត្ត

លោក Jack Ma ទទួលបានការលើកទឹកចិត្តពីប្រភពជាច្រើនដោយរួមបញ្ចូលទាំងខ្សែភាពយន្តដែលមានចំណងជើងថា “រឿង Forrest Gump”, “រឿង The Godfather” និង “រឿង Bodyguard, Whitney Houston” ហើយ​ជាពិសេសទទួលបានការសរសើរពីអតិថិជនតាមរយៈការ “អរគុណ” តាមអ៊ីម៉ែលជាដើម។

៦) នៅតែផ្តោតទៅលើអ្វីមួយជានិច្ច

ក្នុងនាមជា នាយកប្រតិបត្តិលោក Jack Ma បាននិយាយថា សូមនិយាយថា “ទេ” សម្រាប់រាប់ពាន់ឳកាសការងារជារៀងរាល់ថ្ងៃ។ បន្ថែមពីនេះទៅទៀត លោកបានសង្កត់ធ្ងន់ថា លោកតែងតែផ្តោតលើការងារ ពីព្រោះលោកគិតថា ឳកាសការងារគឺស្ថិតនៅកន្លែងរកស៊ីរបស់លោក។

៧) ក្រុមហ៊ុនមានឈ្មោះល្អ

លោកបានគិតពីឈ្មោះក្រុមហ៊ុនជាច្រើនថ្ងៃ ភ្លាមៗនោះ លោកនឹងដាក់ឈ្មោះថា Alibaba ពីព្រោះវាជាឈ្មោះល្អ។ នៅពេលនោះ លោកកំពុងនៅក្នុងទីក្រុងសាន់ហ្រាន់ស៊ីស្កូ ហើយលោកកំពុងញុំាបាយថ្ងៃត្រង់ ពេលនោះអ្នករត់តុស្រីបានមកដល់។ ពេលនោះលោកសួរថា “តើអ្នកស្គាល់ Alibaba ដែរឬទេ?” ពេលនោះនាងនិយាយថា “ស្គាល់”។ ពេលនោះលោកសួរបន្តទៀតថា “តើ Alibaba គឺជាអ្វី? នាងបានឆ្លើយថា “Open sesame” នោះមានន័យថា “បើកទ្វារដើម្បីទទួលទ្រព្យសម្បត្តិ” ពេលនោះលោកបានឆ្លើយភ្លាមៗថា “ល្អណាស់”។ បន្ទាប់មក លោកបានដើរតាមផ្លូវ ហើយសួរមនុស្សពី ១០ ទៅ ២០ នាក់ ហើយពួកគេតែងឆ្លើយថា “ចោរ ៤០ នាក់ និងការបើកទ្វារដើម្បីទទួលទ្រព្យសម្បត្តិ”។ លោកគិតថា Alibaba ជាឈ្មោះល្អ ជាពិសេសនៅពេលដែលនិយាយអ្វីមួយ អក្សរ “A មានន័យថា Alibaba” តែងនៅលើគេជានិច្ច។

៨) អតិថិជន គឺស្ថិតនៅលំដាប់ទី ១

លោក Jack Ma មានប្រសាសន៍ថា “យើងជឿថា អតិថិជន គឺស្ថិតនៅលំដាប់ទី ១, បុគ្គលិក លំដាប់ទី ២ និងម្ចាស់ភាគហ៊ុន លំដាប់ទី ៣” លោកជឿជាក់ដូចនេះ ពីព្រោះអតិថិជន ជាអ្នកចំណាយលុយ, បុគ្គលិកជាអ្នកធ្វើការ ហើយម្ចាស់ភាគហ៊ុនជាអ្នកបញ្ជា។ លោកមានប្រសាសន៍ថា “តាមខ្ញុំចាំបាន មុនថ្ងៃដែលខ្ញុំបានបង្កើតសេវាផ្តល់ជូនភាគហ៊ុនជាសាធារណៈ (IPO) មានមនុស្សជាច្រើនសុំទិញភាគហ៊ុន ហើយយើងបានលក់ជូន តែនៅពេលមានវិបត្តិមកដល់ ពួកគេគេចចេញអស់ គឺនៅសល់តែបុគ្គលិក និងអតិថិជនរបស់យើងប៉ុណ្ណោះ”។

៩) កុំរអ៊ូរទាំ ត្រូវស្វែងរកឳកាសវិញ

លោក Jack Ma មានប្រសាសន៍ថា “ខ្ញុំចង់ប្រាប់ទៅក្មេងៗជំនាន់ក្រោយថា ភាគច្រើនមនុស្សតែងតែរអ៊ូរទាំ ដោយសួរថា តើឳកាសការងារនៅឯណា?” លោកមានប្រសាសន៍បន្ថែមទៀតថា “មានអ្នកខ្លះនៅតែរអ៊ូរទាំ តែមានអ្នកខ្លះក៏បានធ្វើការផ្លាស់ប្តូរការគិត ហើយព្យាយាមផ្លាស់ប្តូរអ្នកដទៃផងដែរ”។ លោកបានសង្កត់ធ្ងន់ថា “កន្លែងដែលមនុស្សកំពុងរអ៊ូរទាំ ឬជួបបញ្ហា គឺជាឳកាស”។

១០) មានការតស៊ូ និងព្យាយាម

លោកមានប្រសាសន៍ថា “តាំងពីយើងបង្កើតគេហទំព័រ ខ្ញុំតែងតែនិយាយថា ដៃគូប្រគួតប្រជែងរបស់យើងមិនមែនមានតែគេហទំព័រក្នុងស្រុកទេ គឺមានទាំងដៃគូប្រគួតប្រជែងនៅទូទាំងពិភពលោក”។ លោកមានប្រសាសន៍បន្ថែមទៀតថា “ប្រសិនបើខ្ញុំគ្រាន់តែទៅធ្វើការនៅម៉ោង ៨ ព្រឹក ហើយទៅផ្ទះម៉ោង ៥ ល្ងាច នោះក្រុមហ៊ុនលក់ផលិតផលអនឡាញ Alibaba ក៏មិនជោគជ័យដែរ”៕

 

បន្តចុចអាននៅទីនេះ៖

 

ដកស្រង់ដោយ៖ លោក​ ប៊ុត ហេង

ប្រភព៖ evancarmichael