គាំទ្រ! យុវជនមួយក្រុម ដើរប្រមូល និងស្រង់សំរាម នៅលូទឹកស្អុយម្តុំបឹងត្របែក (វីដេអូ)

យុវជនមួយក្រុម បាននាំគ្នាទៅប្រមូលសំរាមនៅម្តុំលូទឹកស្អុយបឹងត្របែក ក្រោយប្រកាសពាក្យ Challenge រើសសំរាមនៅក្នុងបណ្តាញសង្គម។ គួរបញ្ជាក់ផងដែរថា យុវជនមួយក្រុមនេះ បានដើរប្រមូលសំរាមអស់រយៈពេល ៣ថ្ងៃមកហើយ ខណៈយុវជនទាំងនេះ កំពុងខ្វះខាតបាវ ឬ ការុង ចាស់ៗ សម្រាប់ច្រកសំរាម។

ក្រោយពីប្រកាស និងដើរសំរាម យុវជនមួយក្រុមនេះ ត្រូវគេគេរិះគន់ថា ជាមនុស្សល្ងង់ទៅវិញ ដោយផេកឈ្មោះបានបង្ហោះថា “អ្នកណាខ្លះគិតថាខ្ញុំឆ្កួត ថ្ងៃនេះខ្ញុំសុំណែនាំមនុស្សឆ្កួតជាច្រើនអ្នកទៀត !!😁“។

សារដែលបង្ហោះ

គួរបញ្ជាក់ផងដែរថា យុរជនមួយក្រុមនេះ បានរើសសំរាម​ នៅលូទឹកស្អុយបឹងត្របែក ដោយលូរមានទទឹងប្រហែលជាង 10មែត្រ និង បណ្តោយជិត ២០០មែត្រឯណោះ ហើយស្តុកសំរាមជាច្រើនខែមកហើយ ខណៈសមត្ថកិច្ចមិនព្រមដោះស្រាយចេញ។

បើតាមការប្រកាសនៅក្នុងបណ្តាញសង្គម Life Unlock ចេញមកថា៖ ពួកគេត្រូវការបាវ ឬការ៉ុងបន្ថែមទៀត ដើម្បីទុកច្រកសំរាម ហើយឧបត្ថម្ភតាមលេខទូរសព្ទ 070525211 ឬផ្ញើតាមប្រអប់សារផេក Life Unlock ផ្ទាល់តែម្តង៕

តោះមកទស្សនាវីដេអូទាំងអស់គ្នា៖

 

អត្ថបទដោយ៖ លោក ប៊ុត ហេង