ទីបំផុត! កម្ពុជា បង្ហាញឈ្មោះក្រុមជម្រើសជាតិ ប៉ះជាមួយបង់ក្លាដេសថ្ងៃខានស្អែកហើយ

កាលពីពេលថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជីឈ្មោះផ្លូវការរបស់កីឡាករខ្មែរ ដើម្បីត្រៀមប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិបង់ក្លាដេស។ អ្វីដែលសំខាន់បំផុតនោះគឺ បញ្ជីឈ្មោះកីឡាករខ្មែរ ដែលប្រគួតជាមួយក្រុមហបង់ក្លាដេស មានសុទ្ធតែជាយុវជនអាយុក្រោម ២២ ឆ្នាំប៉ុណ្ណោះ ដែលទើបតែបញ្ចប់ភារកិច្ច AFF U-22 2019 ទាំងអស់។

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា

គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប្រគួតជាមួយក្រុមបង់ក្លេដេស នៅថ្ងៃខានស្អែកនេះ ពោលគឺនៅថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០១៩ នេះ នៅឯទីលានពហុកីឡដ្ឋានជាតិអូឡាំពិក នៅម៉ោង ៦:៣០នាទីល្ងាចតទៅ៕

 

អត្ថបទដោយ៖ លោក ប៊ុត​ ហេង