អុញនោះ! ថៅកែធុរេន ប្រកាសលុបចោលការរើសកូនប្រសារប្រុសវិញ ដោយតែ …….

ប្រិយមិត្តពិតជាបាដឹងរួចហើយ រឿងរ៉ាវដល់ល្បីដោយ កាលពីថ្មីៗនេះប្រភពហ្វេសប៊ុករបស់ ម្ចាស់ចំការធូរ៉េនម្នាក់បានប្រកាសស្វែងរកកូនប្រសារប្រុសម្នាក់ ទុកមើលថែរក្សាកូនស្រីគាត់ ដែលនាងមិនទាន់មានម្ចាស់បេះដូងនៅឡើយទេ លើសពីនេះទៅទៀត គាត់សន្យាថានិងប្រគល់ទ្រព្យសម្បត្តិជាច្រើនទុកអោយរកស៊ីទៀតផង ដែលគិតត្រួសៗរហូតដល់ទៅ១០លានបាត ហើយបើខ្វះខាត គាត់ថែមអោយទៀតផង។

ប៉ុន្តែគាត់មានលក្ខណ្ឌ័៣ចំនុចដូចខាងក្រោមនេះ ១-រឿងចំណេះដឹងគ្មានបញ្ហា សុំតែអាចសរសេរ និងអានអក្សរបាន ២- ឧស្សាហ៍ព្យាយាម អត់ធ្មត់ការងារ ៣- មិនពូកែចាយលុយ ចូលចិត្តធ្វើចំការធូរេន អ្វីដែលភ្ញាក់ផ្អើលនោះគ្រាន់តែផុសរួចភ្លាម សុទ្ធតែអ្នកខំមិនសែល និងសុំដាក់ពាក្យទៀតផង។

តែក្រោយពីមានអ្នកដាក់សុំធ្វើកូនប្រសារច្រើនពេករហូតដល់ជាង ១ម៉ឺននាក់ ថៅកែធុរេនម្នាក់នេះ ក៏ក្រឡាស់ពាក្យវិញ ព្រោះតែលោកមមារញឹកក្នុងការងាររកស៊ីរបស់លោកខ្លាំងពេក ហើយណាមួយឃ្លាំងផ្សាររបស់លោក អាចដាក់មនុស្សបានត្រឹមតែជាង ២០០នាក់ប៉ុណ្ណោះ ណាមួយវិញទៀត ភរិយារបស់លោកមិនពេញចិត្តរហូតដល់មិននិយាយស្តីរកលោកទេ។ តែទោះយ៉ាងណា លោកក៏បានសុំទោសអ្នកដែលដាក់ពាក្យទាំងអស់ផងដែរ៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង