សម្តេច មានប្រសាសន៍ថា មិនមានវិសោធនកម្មឲ្យមានទោសប្រហារជីវិត តែ….

នាពេលថ្មីៗនេះ ក្នុងឱកាស អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចជាង ៣ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា៖

“ឆ្លងកាត់មួយថ្ងៃមួយយប់ យើងទទួលបានប្រតិកម្មខុសៗគ្នា ប្រទេសរបស់យើងបានលុបចោលទោសប្រហារជីវិត ប្រសិនបើមានការប្រហារជីវិតធ្លោះធ្លោយណាមួយ ជារឿងមួយដែលអណោធអធមខ្លាំងណាស់។ ដូចេ្នះហើយមិនមានការចាំបាច់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញការឲ្យមានទោសប្រហារជីវិតទេ តែត្រូវមានវិធានការព្រមៗជាមួយនឹងវិធានការអប់រំ សីលធម៌ក្នុងសង្គម ដើម្បីកាត់បន្ថយ ឬឈានទៅបញ្ចប់ ដែលមិនមែនគ្រាន់តែជាបញ្ហា រវាងឪពុករំលោភទៅលើកូន ជីតាលើចៅ ពូទៅលើក្មួយ បងទៅលើប្អូនទេ ប៉ុន្តែកាត់បន្ថយទាំងអស់នូវការរំលោភបំពានផ្លូវភេទ និងធ្វើអំពើហិង្សាទៅលើស្ត្រីភេទទន់ខ្សោយ ក្នុងនោះព្រះសង្ឃត្រូវចូលរួមផ្សព្វផ្សាយអប់រំសីលធម៍សម្រាប់សង្គមរបស់យើង ប្រសិនបើមានករណីរំលោភសម្លាប់ខាងអនុវត្តច្បាប់ត្រូវម៉ឺងម៉ាត់ ដោយជនបង្កត្រូវទទួលទោស យ៉ាងហោចណាស់ត្រូវជាប់ទោសអស់មួយជីវត”៕

 

អត្ថបទដោយ​​៖ លោក ប៊ុត ហេង