តោះមកស្គាល់ក្រុមហ៊ុនធំៗទាំងអស់របស់ កំពូលមហាសេដ្ឋីខ្មែរទាំង៤រូបនេះ ទាំងអស់គ្នា

សេដ្ឋីនៅកម្ពុជាដែលមានងារជា “ឧកញ៉ា” កាន់តែកើនឡើងខ្ពស់ ខណៈសេដ្ឋកិច្ចកាន់តែហក់លោតខ្លាំងថែមទៀត។ ទន្ទឹមនឹងនេះ អ្នកទាំងអស់គ្នាពិតជាស្គាល់កំពូលសេដ្ឋីដ៏ល្បីល្បាញទាំង៤រូបនេះ ជាក់ជាមិនខានឡើយ ព្រោះតែក្រុមហ៊ុនរបស់ពួកគាត់ បងប្អូនភាគច្រើនកំពុងតែប្រើប្រាស់សព្វថ្ងៃនេះ។ ថ្ងៃនេះ យើងខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នា នូវក្រុមហ៊ុនធំៗរបស់កំពូលមហាសេដ្ឋីដ៏ល្បីល្បាញទាំង៤រូបនេះ ដូចខាងក្រោមនេះ៖

១) កំពូលមហាសេដ្ឋី គិត ម៉េង ជាស្ថាបនិកក្រុមហ៊ុន Royal Group ដែលមានជំនួញដូចជា៖

អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុនរបស់លោកឧកញ៉ា

  • ក្រុមហ៊ុនទូរស័ព្វចល័ត Cellcard
  • ក្រុមហ៊ុន Royal Telecom International
  • ក្រុមហ៊ុន ថេលេសើស
  • ក្រុមហ៊ុន EZECOM
  • ក្រុមហ៊ុន WING CAMBODIA LIMITED SPECIALIZED BANK
  • ក្រុមហ៊ុន Infinity General Insurance PLC

  • ក្រុមហ៊ុន ROYAL FINANCIAL CORPORATION CO., LTD
  • ក្រុមហ៊ុន CAMBODIA LIFE INSURANCE PLC
  • ក្រុមហ៊ុន CHAILEASE ROYAL LEASING PLC
  • ធនាគារ ANZ ROYAL
  • ស្ថានីយ៍ទូរទស្សន CTN
  • ស្ថានីយ៍ទូរទស្សន៍ MyTV
  • ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម ប្រែនសូលូសិន
  • ផលិតកម្ម Rock Production (តែត្រូវបិទហើយ)

  • រមណីដ្ឋាន Royal Park នៅសៀមរាប
  • Titan King Resort & Casino នៅបាវិត ខេត្តស្វាយរៀង
  • សណ្ឋាគារ Cambodiana
  • អគារពាណិជ្ជកម្ម Royal Tower នៅភ្នំពេញ
  • កោះរ៉ុងនៅខេត្តព្រះសីហនុ
  • សាលាអន្តរជាតិ North Bridge នៅភ្នំពេញ ផ្លូវ ២០០៤
  • ក្រុមហ៊ុន The Royal Group ទិញ-លក់ដី
  • ក្រុមហ៊ុនលក់ផលិតផល Canon, Motorola, Samsung និង Siemens
  • ក្រុមហ៊ុនឌឹរូយ៉ាល់គ្រុបផ្នែកលក់ចំណីអាហារ KFC

  • ភោជនីដ្ឋាន Pizza Hut
  • ក្រុមហ៊ុនជួល Helicopte
  • ក្រុមហ៊ុនផ្លូវដែក ROYAL RAILWAY CO. LTD
  • ក្រុមហ៊ុន GIANT IBIS
  • ក្រុមហ៊ុនដឹកជញ្ជូនភ្ញៀវ ROYAL CAMBODIAN LIMOUSINES SERVICE CO., LTD
  • ក្រុមហ៊ុនឡាន BMW CAMBODIA

២) លោកឧកញ៉ា ពុង ឃៀវសែ មានជំនួញនៅក្នុងដៃដូចជា៖

អ្នកឧកញ៉ា ពុង ឃៀវសែ និងផ្សារទំនើបសូរិយា

  • ទីក្រុង​រណប​កោះពេជ្រ
  • ផ្សារ​ទំនើប​សូរិយា
  • អាគារអូឡាំព្យាស៊ីធី
  • បុរី​ទន្លេ​បាសាក់
  • បុរី​ចម្ការមន
  • បុរី​វរជន

  • សាន់វ៉េ ស៊ីធី ទួលគោក
  • ​ផ្សារ​ទំនើប​រតនា​ផ្លាហ្សា
  • ផ្សារទំនើបសុវណ្ណា
  • ទីក្រុង​រណប​ជ្រោយ​ចង្វារ

  • ធនាគារកាណាឌីយ៉ា
  • ធនាគារ ប្រៃសណីយ៍​កម្ពុជា
  • ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត សុវណ្ណភូមិ
  • ក្រុមហ៊ុន​ធានា​រ៉ាប់រង​ទូទៅ Cambodia-​Vietnam Insurance Plc.
  • សួន​ឧស្សាហកម្ម​កាណាឌីយ៉ា

៣) ឧកញ៉ា លី ហួរ មានក្រុមហ៊ុននៅក្នុងដៃដូចជា៖

ឧកញ៉ា លី ហួរ និងក្រុមហ៊ុនរបស់ខ្លួន

  • ក្រុមហ៊ុនលីហួរ ប្តូរប្រាក់ និងលក់គ្រឿងអលង្កការ
  • ក្រុមហ៊ុន លីហួរ ហាងបញ្ចាំ

  • ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន បុរីវិមានភ្នំពេញ
  • គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ លីហួរ
  • ក្រុមហ៊ុនទេពី វិនិយោគ កសិ-ឧស្សាហកម្មដំណាំកៅស៊ូ

  • ក្រុមហ៊ុន លីហួរ លីស៊ីង (ជួលរថយន្ត)
  • ក្រុមហ៊ុន លី ហួរ វេរលុយ

៤) ឧកញ៉ា លី យ៉ុងផាត់ បង្កើតក្រុមហ៊ុនឈ្មោះ អិល. វ៉ាយ. ភី គ្រុប (L.Y.P Group) ហើយមានជំនួញនៅក្នុងដៃដូចជា៖

ឧកញ៉ា លី​ យ៉ុងផាត់ និងផ្សារម៉ាក្រូ

  • រមណីយដ្ឋាន​កោះកុង ដែល​ជា​​សណ្ឋាគារ​ផ្កាយ ៥ និងកាស៊ីណូ នៅព្រំដែនខ្មែរ-ថៃ
  • សណ្ឋាគារ​ភ្នំពេញ លំដាប់​ផ្កាយ​៤ នៅកណ្តាលរាជធានីភ្នំពេញ
  • សណ្ឋាគារ និងកាស៊ីណូ អូរស្មាច់ ខេត្ត​ឧត្តរមានជ័យ ជាប់ព្រំដែនថៃ

  • សណ្ឋាគារ​ ហ្គាឌិន ស៊ីធី (Garden City Hotel) នៅ​ភ្នំពញ
  • ក្លិប​វាយ​កូនហ្គោល golden city
  • សួនសត្វ safari world ភ្នំពេញ
  • ក្រុមហ៊ុន ​ស្ពាន​កោះកុង ​និង​សេវា​ផ្គត់ផ្គត់​ទឹក​-ភ្លើង​ នៅ​ក្នុង​ទូទាំង​ខេត្ត​កោះកុង អូរស្មាច់
  • ​ក្រុមហ៊ុនអគ្គសីនីឯកជន Cambodia Electricity Private (CEP) នៅ​រាជ​ធានី​ភ្នំពេញ

  • ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍ PNN
  • ផ្សារទំនើបបោះដុំ និងរាយទំនិញថៃ Makro
  • ក្រុមហ៊ុនផ្តាច់មុខលក់ឡាន Hyundai នៅកម្ពុជា
  • ក្រុមហ៊ុន VINA
  • ក្រុមហ៊ុន ភ្នំពេញ ស៊ូហ្គើរ ដែលមាន​ចម្ការ​អំពៅ​ និង​រោងចក្រ​ស្ករ​ស នៅ​ខេត្ត​កំពង់ស្ពឺ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង