ជាមហាសេដ្ឋីមែនតែ Jack Ma ដើរទស្សនាតំបន់ប្រាសាទអង្គរយ៉ាងសាមញ្ញបំផុត

ប្រិយមិត្តប្រាកដជាបានដឹងរួចមកហើយថា ប្រកាលពីម្សិលមិញនេះ មហាសេដ្ឋីប្រទេសចិន ជាស្ថាបនិកក្រុមហ៊ុន Alibaba លក់ទំនិញលើអនឡានដែលល្បីលើ​ពិភពលោក​បានលេខវត្តមាននៅលើទឹកដីប្រទេសកម្ពុជាយ៉ាងស្ងាត់ៗ ។

សូមរំលឹកផងដែរថា កាលពីម្សិលមិញនេះ នារីខ្មែរម្នាក់បានថត រូបជាមួយលោក​ Jack Ma ​បាន​មក​ទស្សនកិច្ច​នៅ​ ខេត្តសៀមរាប​ ​និង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​។​

តាមរយៈប្រភព​ដដែល​បាន​ឲ្យដឹង​ថា​ ​លោក​ ​Jack​ ​Ma​ ​មក​ទស្ស​កិច្ច​ខេត្តសៀមរាប​តាមរយៈ​ក្រុម​ហ៊ុន​ប៊ុ​ន​ ​ម៉ា​ ​ប៉ុន្តែ​គេ​មិនដឹង​ថា​លោក​នឹង​ស្នាក់នៅ​កម្ពុជា​ប៉ុន្មាន​ថ្ងៃ​ ​និង​គ្រោង​ជួប​មន្រ្តី​ណា​នៅឡើយ​ទេ​។​

លោក​នឹង​ធ្វើដំណើរ​កំសាន្ត​នៅ​ក្រុង​ប៉ោយប៉ែត​ ​ខេត្ត​បន្ទាយមានជ័យ​ ​និង​ចូល​កំសាន្ត​នៅ​រមណីយដ្ឋាន​ភូមិ​ជ្រៃ​នា​ក្រុង​ប៉ោយប៉ែត​ផង​ដែរ​។​

ទោះជាយ៉ាងណា ព្រឹកនេះផងដែលលោក កំពង់តែ ដើរទស្សនាតំបន់ប្រាង្គប្រាសាទបុរាណ ក្នុងភូមិសាស្ត្រ ក្រុង/ខេត្តសៀមរាប៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

 

អត្ថបទដោយ៖ លោក ប៊ុត ហេង